​ផ្លូវដែក​ល្បឿន​លឿន ២​ខ្សែ នៃ​ខេត្ត​យូ​ន​ណាន នឹង​ចាប់ដំណើរការនៅ​ចុង​ឆ្នាំនេះ​

ភ្នំពេញ​: នៅ​ចុង​ឆ្នាំនេះ ផ្លូវដែក​ល្បឿន​លឿន២ខ្សែ នៃ​ខេត្ត​យូ​ន​ណាន គឺ​ផ្លូវដែក​ល្បឿន​លឿន​សៀង​ហៃ​-​គុន​មី​ញ និង​ផ្លូវដែក​ល្បឿន​លឿន យូ​ន​ណាន​-​ក្វាំ​ង​ស៊ី នឹង​ចាប់ដំណើរការ​ហើយ​។

​ដល់ពេល​នោះ បើ​ធ្វើដំណើរ​ពី​ទីក្រុង​គុន​មី​ញដល់ទី​ក្រុង​ណាន​នី​ង ត្រូវការ​រយៈពេល​តែ ៥ ម៉ោង​, ឯ​ដល់ទី​ក្រុង​សៀង​ហៃ ត្រូវការ​តែ​១០​ម៉ោង​។​

​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​កន្លងទៅនេះ កំណាត់​ផ្លូវដែក ក្នុង​ដែន​យូ​ន​ណាន នៃ​ផ្លូវដែក​ល្បឿន​លឿន សៀង​ហៃ​-​គុន​មី​ញ បានចាប់ផ្តើម ក្រាល​ដែក​ផ្លូវដែក​ហើយ​។ តាម​ការ​ស្មានថា ផ្លូវដែក​នេះ នឹង​បញ្ចប់​ការកសាង នៅ​ឆមាស​ទីមួយ​ឆ្នាំនេះ ហើយនឹង​ចាប់ផ្តើម​ដំណើរការ ជា​សាកល្បង នៅ​ឆមាស​ទី​ពីរ ខាងមុខនេះ​។

កំណាត់​ផ្លូវដែក ក្នុង​ដែន​យូ​ន​ណាន នៃ​ផ្លូវដែក​ល្បឿន​លឿន សៀង​ហៃ​-​គុន​មី​ញ នេះ មាន​ប្រវែង ១៨៤.៧ គីឡូម៉ែត្រ ហើយ​មាន​ល្បឿន​គម្រោង ២៥០ ទៅ ៣៥០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ ក្រោយពី​ការចាប់​ដំណើរការ ពី​ទីក្រុង​គុន​មី​ញ ដល់ទី​ក្រុង​សៀង​ហៃ នឹង​ត្រូវការ​រយៈពេល ប្រហែល​តែ ១០ ម៉ោង​, ឯ​ពីមុន​គឺ ត្រូវការ​ជាង ៤០ ម៉ោង​។ ផ្លូវដែក​នេះ នឹង​ក្លាយជា​ផ្នែក​ដ៏​ធំ​មួយ សំរាប់​ត​ភ្ជាប់​តំបន់​ភាគ​និរតី​ចិន ជាមួយនឹង​តំបន់​ភាគ​កណ្តាល​ចិន និង​តំបន់​ភាគ​ខាងកើត​ចិន​។​

​ស្ថានីយ​រថភ្លើង​ល្បឿន​លឿនខាងត្បូង​គុន​មី​ញនឹង​ចាប់ដំណើរការ នៅ​ចុងឆ្នាំ​នេះដែរ​។ តាម​គម្រោងការ ស្ថានីយ​រថភ្លើង​នេះ នឹង​ទទួលភ្ញៀវ ៤៦,៩៣ លាន​នាក់ ក្នុង​រាល់​ឆ្នាំ ទទួលភ្ញៀវ ១២៨ ពាន់​នាក់ ក្នុង​ប្រចាំថ្ងៃ ។ ស្ថានីយរថភ្លើង​នេះ មាន​ទំហំ​ធំ​ទូលាយ ដែល​អាច​ទទួលភ្ញៀវ ១២ ពាន់​នាក់ ក្នុង​ស្ថានីយគឺជា​ស្ថានីយ​រថភ្លើង ដែល​កំពុង​ត្រូវ​កសាង​ធំជាងគេ នៅ​តំបន់​ភាគ​និរតី​ចិន​៕V/S

​ផ្លូវដែក​ល្បឿន​លឿន ២​ខ្សែ នៃ​ខេត្ត​យូ​ន​ណាន នឹង​ចាប់ដំណើរការនៅ​ចុង​ឆ្នាំនេះ​

ស្ថានីយរថភ្លើងKunming HSR ខាងត្បូងនឹងត្រូវដាក់ដំណើរការនៅឆមាសទីពីរឆ្នាំនេះ