សម្តេច​តេ​ជោ ៖ ថ្ងៃនេះ Facebook របស់ខ្ញុំ​បានទទួល​ការគាំទ្រ និង​ចូលចិត្ត (Likes) 2 លាន​!

ភ្នំពេញ: ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដោយសារ​សន្ទុះ​គាំទ្រ​របស់​ប្រជាពលរដ្ឋ និង​យុវជន ទើប​ធ្វើអោយ​ចំនួន Likes កើនឡើង ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​ជា​រៀងរាល់ថ្ងៃ ហើយ​នៅថ្ងៃនេះ​គឺ​បាន​ឡើងដល់​២​លាន​ក្នុង​រយះពេល​យ៉ាងខ្លី​បំផុត​!

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ខ្ញុំ​សូម​អរគុណ​ជនរួមជាតិ និង​យុវជន​ទូទាំងប្រទេស​ដែលមាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់ខ្ញុំ​។ ការប្រគល់​នូវ​ទំនុកចិត្ត និង​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ចំពោះ​រូបខ្ញុំ​ដើម្បី​ដឹកនាំ​កសាង​ប្រទេស គឺ​បងប្អូន​ជនរួមជាតិ​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​នូវ​ការគាំទ្រ និង​ស្រឡាញ់​សន្តិភាព​។ ខ្ញុំ​ប្រើ​ប្រ​ព័​ន្ឋ Facebook បន្ថែម​លើ​ប្រ​ព័​ន្ឋ​មាន​ស្រាប់​បាន​បង្កើន​នូ​វប្រ​សិទ្ឋិ​ភាព​នៃ​ការដោះស្រាយ​បញ្ហា​របស់​ជាតិ និង​ប្រជាជន​តាមរយះ​ការប្រមូល​ព័ត៌មាន និង​យោបល់​ពី​គ្រប់​ម​ជ្ឈ​ដា្ឋ​ន​នានា​ដែល​ជាការ​ផ្តល់ឱកាស​ជូន​ប្រជាជន​ចូលរួម​យោបល់​មកកាន់​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់​។ ចំណែក​ខ្ញុំ​វិញ​ក៏មាន​ឱកាស​ឆ្លើយតប​ទៅកាន់​ប្រជាជន​ដោយផ្ទាល់​ផងដែរ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅជាប់​និង​ប្រជាជន ហើយ​មាន​ព័ត៌មាន​កាន់តែច្បាស់ កាន់តែ​លឿន​ដែល​ធ្វើឱ្យ​ខ្ញុំ​សំរេចចិត្ត​ត្រឹមត្រូវ​និង​រហ័ស​។ ខ្ញុំ​ប្រើ Facebook ដើម្បី​ដោះស្រាយ​ការងារ មិនមែន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​អ្នកណា​នោះឡើយ​។​

​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​អរគុណ​ជនរួមជាតិ និង​យុវជន​ដែល​តែងតែ​នៅ​ជាមួយ​ខ្ញុំ ដើម្បី​យើង​រួមគ្នា​ការពារ​ថែរក្សា​សន្តិភាព និង​រួមគ្នា​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​៕​

សម្តេច​តេ​ជោ ៖ ថ្ងៃនេះ Facebook របស់ខ្ញុំ​បានទទួល​ការគាំទ្រ និង​ចូលចិត្ត (Likes) 2 លាន​!

សម្តេច​តេ​ជោ ៖ ថ្ងៃនេះ Facebook របស់ខ្ញុំ​បានទទួល​ការគាំទ្រ និង​ចូលចិត្ត (Likes) 2 លាន​!