ម៉ុក អា​នី​ត មិនទាន់​រក​ទ្រនុំ​ថ្មី​ឃើញ​

Doliprane TVC

​បើ​និយាយ​ពី​ទឹកដម​សម្លេង ម៉ុក អា​នី​ត មាន​សម្លេង​ល្អ​គួរសម ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នាង​នៅ​ពុំទាន់​រក​ទ្រនុំ​ថ្មី​ឃើញ​នៅឡើយ​ទោះបីជា​មិត្តភក្តិ​រួម​ជំនាន់​បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ល្បីៗ​អស់ហើយ​ក្តី ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ម៉ុក អា​នី​ត ទើបតែ​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម Big Man មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​នាង​វិច​សំពាយ​ចេញពី​ទីនោះ ពេលនេះ​នាង​មិនទាន់​រក​ទ្រនុំ​ថ្មី​ឃើញ​នៅឡើយ​ទេ ។​

ម៉ុក អា​នី​ត មិនទាន់​រក​ទ្រនុំ​ថ្មី​ឃើញ​

កន្លងមក ម៉ុក អា​នី​ត ធ្លាប់ជា​អ្នកចម្រៀង​នៅក្នុង​ផលិតកម្ម Rock ក្រោយពី​ចេញពី​ផលិតកម្ម​នេះ​មក នាង​បាន​ចូលមក​ផលិតកម្ម Big Man ដោយពេល​នោះ បទ​ចម្រៀង​របស់​នាង ទើបតែ​ចេញ​បាន​ប្រមាណ​ជា​៥​បទ​ប៉ុណ្ណោះ ស្រាប់តែ​នាង​វិច​សំពាយ​ដើរ​ចេញពី​ផលិតកម្ម​ថ្មី​នេះ​ទៀត យូរៗ​ម្តង ទើប​គេ​ឃើញ ម៉ុក អា​នី​ត ឡើង​ឆាក​ប្រគុំ​តន្ត្រី ។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល ម៉ុក អា​នី​ត ដើរ​ចេញពី​ផលិតកម្ម ។ ជុំវិញ​ការដើ​រេច​ញ​ពី​ផលិតកម្ម Big Man របស់ ម៉ុក អា​នី​ត បានធ្វើ​ឲ្យ​មាន​លេចលឺ​ពត៌មាន​ជាច្រើន និយាយថា មកពី​ផលិត​កម្មនេះ ពុំ​សូវ​មាន​ចេញ​បទ​ចម្រៀង​ថ្មី​សម្រាប់​នាង ម្យ៉ាងវិញទៀត​នាង​មាន​បញ្ហា ខ្លះៗ​នៅក្នុង​ផលិតកម្ម រហូត​ធ្វើ​ឲ្យ​នាង​ដើរចេញ ។ ការពិត ម៉ុក អា​នី​ត បាន​ចេញពី​ផលិតក្ម Big Man ជា​យូរ​ខែ​មកហើយ គ្រាន់តែ​នាង​ព្យាយាម​លាក់បាំង​មិន​ឲ្យ​គេ​ដឹង​តែប៉ុណ្ណោះ ។​

ម៉ុក អា​នី​ត មិនទាន់​រក​ទ្រនុំ​ថ្មី​ឃើញ​

​ម៉ុក អា​នី​ត បាន​ប្រាប់ថា នាង​មិនទាន់​រក​ទ្រនុំ​ថ្មី​បាន​នៅឡើយ​ទេ ហើយ​នាង​ក៏​មិនបាន​មាន​បញ្ហា​ជាមួយ ផលិតកម្ម​ដែរ នាង​ដើរចេញ ដោយ​សន្តិវិធី ។ តែ​អ្វីដែល​សំខាន់​សម្រាប់​នាង​នៅក្នុង​ពេលនេះ​គឺ​នាង​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​សារជាថ្មី​ម្តងទៀត ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ នៅ​ពុំទាន់​ច្បាស់​នៅឡើយ​ទេ ។ ភាគច្រើន ម៉ុក អា​នី​ត ជាប់រវល់​ច្រៀង​តាម​ខេត្ត ទើប​មិនសូវ​ឃើញ​វត្តមាន​នាង​នៅ​ទីក្រុង​ភ្នំពេញ ។ ក្រៅពី​ការងារ​សិល្បៈ ម៉ុក អា​នី​ត ក៏​ត្រៀម​នឹង​បើក​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​មួយ​ផងដែរ ដោយពេល​នេះ​នាង​កំពុង​សិក្សា​អំពី​គម្រោង​នោះ តាម​គម្រោង​នាង អាច​នឹង​បើក​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ៕ អា​លី​ណា

ម៉ុក អា​នី​ត មិនទាន់​រក​ទ្រនុំ​ថ្មី​ឃើញ​

ម៉ុក អា​នី​ត មិនទាន់​រក​ទ្រនុំ​ថ្មី​ឃើញ​

ម៉ុក អា​នី​ត មិនទាន់​រក​ទ្រនុំ​ថ្មី​ឃើញ​

ម៉ុក អា​នី​ត មិនទាន់​រក​ទ្រនុំ​ថ្មី​ឃើញ​