បាយ័ន​​ប្រាប់​ហេតុ​ផល​ដាក់​​សិស្ស​រួម​គ្រូ​ឲ្យ​​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​​

បាយ័ន​​ប្រាប់​ហេតុ​ផល​ដាក់​​សិស្ស​រួម​គ្រូ​ឲ្យ​​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​​

​លោក នាង ស៊ីវុត្ថា ប្រធាន​គ្រប់​គ្រង​ផ្នែក​កីឡា​ប្រដាល់របស់​​​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​​ថា ការ​ដាក់​កីឡាករ​​​​​សិស្ស​រួម​គ្រួ​ឲ្យ​ចូល​រួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​តែ​មួយ​​​​មិន​​ខុស​ទេ ពី​ព្រោះ​ខ្មែរ​មិនប៉ះ​គ្នា​​ ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ទី៣ ​នៅ​សង្វៀន​បាយ័ន​​ ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​នា​ដើម​ខែ​​កុម្ភៈ​ ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 បាយ័ន​​ប្រាប់​ហេតុ​ផល​ដាក់​​សិស្ស​រួម​គ្រូ​ឲ្យ​​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​​​ ឡុង សុភី ឈ្នះ​ខ្សែក្រវាត់​ខារ៉ាបាវ​​រដូវ​កាល​​ទី១

 

​ប្រធាន​គ្រប់​គ្រង​រួប​នេះ​បាន​ឲ្យ​ដឹង​ថា ​​​ប្រសិន​បើ​​​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​​ដែល​មាន​កីឡាករ​ខ្មែរ​​ប៉ះ​គ្នា​ ការ​ដាក់​កីឡាករ​​​​​​ប្រដាល់​ដែល​ហាត់​ក្នុង​​​ក្លឹប​តែ​មួយ​​ ឲ្យ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​មួយ​គ្នា​គឺ​ខុស​ពី​ក្បូន​ច្បាប់​​កីឡា​ប្រដាល់។​ ប៉ុន្តែ​សម្រាប់​ការ​រៀប​ចំ​នៅ​សង្វៀន​បាយ័ន​រដូវ​កាល​ទី៣ នេះ​​គឺ​កីឡាករ​ខ្មែរ​មិន​​ប៉ះ​គ្នា​​ជា​ដាច់​ខាត​ទោះ​ក្នុង​វគ្គ​ណា​ក៏​ដោយ។

 

​​លោក​បន្ត​ថា ​ការ​ប្រកួត​កាត់​ចោល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ពោល​​គឺ​កីឡាករ​ដែល​ជាប់​​​​​លេខ​ ១ពូល​ A ប៉ះ​​លេខ ១ពូល B ​ប្រកួត​ដណ្ដើម​​​ជើង​ឯក។ ចំណែក​លេខ ២​ពូល Bប្រកួត​ជា​មួយ​លេខ ២​ពូល​ A ​ដើម្បី​ដណ្ដើម​លេខ៣។ ដូច្នេះ​មាន​ន័យ​ថា ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឬ​វគ្គ​ខ្វែង​គ្មាន​ទេ។

 

​ដោយ​សំអាង​លើ​មូល​ហេតុ​ខាង​លើ​ទើប​​លោក នា​ង ស៊ីវុត្ថា សម្រេច​​ជ្រើស​រើស​កីឡាករ​កម្ពុជា​​ ឈឿន ឆៃ​ដែន ​និង ​ចាន់ ប៊ុន​ហឿន ដែល​ហ្វឹកហាត់​ក្នុង​ក្លឹប​តែ​មួយ​ដាក់​ឲ្យ​ចូល​រួម​ដណ្ដើម​ខ្សែក្រវាត់​​ខារ៉ាបាវ​រដូវ​កាល​ទី៣ ​ជា​មួយ​កីឡាករ​កម្ពុជា​​ពី​ររូប​ផ្សេង​ទៀត​៕

 

បាយ័ន​​ប្រាប់​ហេតុ​ផល​ដាក់​​សិស្ស​រួម​គ្រូ​ឲ្យ​​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​​

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​