ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល​ ៖ បុរស​ចំណាស់​​​ជា​អ្នកលក់​ទឹកត្នោតជូរ​ម្នាក់​ឡើង​ទៅ​យក​ទឹកត្នោត ​​ខណៈ​ពេល​​ឡើង​ដល់ក​ត្នោត​ទៅ​ហើយ ​ស្រាប់​តែបាក់​បង្អោង​ធ្លាក់​មក​ដី​​បណ្តាលឱ្យ​​សន្លប់​ស្តូកស្តឹង ​កាល​ពី​​​វេលា​ម៉ោង​៤​និង​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ចែង​មែ​ង ឃុំ​ព្រៃ​ចំការ​ ស្រុក​អង្គ​ឈ្នួល ខេត្តកណ្តាល ។

​បុរស​ចំណាស់​រង​គ្រោះ​​ឈ្មោះ ធី ប៉ុន​ធឿ​ន ​អាយុ​៥២​ឆ្នាំ មុខរបរ​ឡើងត្នោត​ និង​លក់​ទឹកត្នោតជូរ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ​ ឆេ​ប ខន អាយុ​៥៤​ឆ្នាំ មុខរបរ​នៅផ្ទះ មានកូន​៥​នាក់ (​ស្រី​២​នាក់) មានស្រុក​កំណើត​នៅ​ភូមិ​ទ្រា ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ​។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ​បុរស​​រង​គ្រោះ​​​​បាន​ឡើង​ដាក់​ទឹកត្នោតជូរ​យក​មក​ដាក់​ឱ្យ​​ម៉ូយ​ផង​ និង​លក់​ខ្លួនឯង​ផង ខណៈ​ពេល​ឡើង​តាម បង្អោង​ទៅ​ដល់​ក​​ត្នោត​​ ​ស្រាប់តែ​បាក់​បង្អោង​បណ្តាល​ល​ឱ្យ​​ធ្លាក់​មក​ដី​បាក់ឆ្អឹង​ជំនីរ​អស់​៣​សន្លប់​ស្តូកស្តឹង ។

ក្រោយ​ពេល​កើតហេតុ​ ​បុរស​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ​រួច​​បញ្ជូន​​បន្ត​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​​ ៕