ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖ ​​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៥ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាល​ឱ្យ​ម្ចាស់ផ្ទះ​ស្លាប់​ម្នាក់ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​តដៃ​ជាមួយ​ក្រុម​ចោរ ។

ប្រភព​ឱ្យ​ដឹង​ថា ក្រុម​ចោរ​មាន​គ្នា​៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ស្លៀកពាក់​ស៊ី​វិល និង​ប្រដាប់​ដោយ​អាវុធ​វែង​១​ដើម បាន​ប្រមូល​យក​ទ្រព្យ​អស់​ជា​ច្រើន ។ រីឯ​ម្ចាស់​ឈ្មោះ​ធួ​ក ថាវ​រ៉ា អាយុ​៣៥​ឆ្នាំ (​ស្លាប់​) , ឈ្មោះ​សុខ ច​ន្ធូ អាយុ​៥២​ឆ្នាំ (​របួសធ្ងន់​) និង​ឈ្មោះ​ឡាយ ធា​រ៉ា អាយុ​៣៩​ឆ្នាំ (​របួសធ្ងន់​)​។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​ក្រុម​ចោរ​យក​បាន​មាន​ខ្សែ​.​ក​មាស​១០​ខ្សែ ស្មើ​៥​ដំឡឹង​, ខ្សែដៃ​មាស​៧​ខ្សែ ស្មើ​១០​ដំឡឹង ប្រាក់​២​ពាន់​ដុល្លារ និង​ប្រាក់​រៀល​៥​លាន​រៀល ។

ក្រោយ​ពី​ក្រុម​ចោរ​ធ្វើ​សកម្មភាព​រួច បាន​គេចខ្លួន​អស់ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​ចោរ​ទាំងនោះ ។