ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក​ លោក ចន ឃេរី (John Kerry) ​នៅព្រឹកថ្ងៃទី២៦​ មករានេះ​បានទៅទស្សនាសារមន្ទីរជាតិ ​។

គួរបញ្ជាក់ថា​ លោកប្រមុខការទូតអាមេរិក​បានមកដល់ប្រទេសកម្ពុជាកាលពី​ម៉ោង៦និង៥៥នាទីយប់ថ្ងៃទី២៥ មករាម្សិលមិញ ដើម្បីបំពេញ​ទស្សនកិច្ចផ្លូវការ​រយៈពេលពីរ​ថ្ងៃ​​តាមការអញ្ជើញរបស់​លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ រដ្ឋមន្រ្តីការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ។

សេចក្តីរាយការណ៍បានបន្តថា ​បន្ទាប់ពីទស្សនាសារមន្ទីរជាតិ​នោះរួចមក លោក ចម ឃេរី ​នឹងជួបចរចាជាមួយលោកប្រមុខការទូតខ្មែរ​ ហោ ណំាហុង​ នៅវេលាម៉ោង​៩ព្រឹក​​ថ្ងៃអង្គារដដែលនេះ ៕