ចូល​ចិត្ត​លេង​យ៉ាន់​រថយន្ត​ប្លែកៗ​​ប្រយ័ត្ន​​​ខុស​បច្ចេកទេស​នាំ​ទុក្ខដាក់​ខ្លួន

ចូល​ចិត្ត​លេង​យ៉ាន់​រថយន្ត​ប្លែកៗ​​ប្រយ័ត្ន​​​ខុស​បច្ចេកទេស​នាំ​ទុក្ខដាក់​ខ្លួន

អ្នក​បើកបរ​មួយ​ចំនួន​ជា​ពិសេស​ក្មេង​យុវវ័យ​ស្ទាវៗ ​តែង​និយម​លេង​យ៉ាន់​ប្លែកៗ​ដើម្បី​ឱ្យ​រថយន្ត​មាន​ភាព​ទាក់ទាញ តែ​ពេល​ខ្លះ​​ពួកគេ​ពុំ​បាន​គិត​ដល់​បញ្ហា​ដែល​អាច​កើត​ឡើង​ចំពោះ​រថយន្ត​ព្រោះ​តែ​ការ​ដោះដូរ​យ៉ាន់​ញឹកញាប់​និង​ប្រើ​ខុស​បច្ចេកទេស។

 

ចូល​ចិត្ត​លេង​យ៉ាន់​រថយន្ត​ប្លែកៗ​​ប្រយ័ត្ន​​​ខុស​បច្ចេកទេស​នាំ​ទុក្ខដាក់​ខ្លួន

 

លោក​ឈុន ម៉ាប់​ដែល​ជា​ម្ចាស់​ហ្ការ៉ាស់​រថយន្ត​ ឈុន​ ម៉ាប់​បាន​ឱ្យ​ដឹង​ថា ការ​ផ្លាស់ប្ដូរ​យ៉ាន់​រថយន្ត​​មិន​ត្រូវ​តាម​​បច្ចេកទេស​ត្រឹមត្រូវ​ ​ធ្វើ​ឱ្យ​សំបក​កង់​រថយន្ត​ងាយ​មាន​បញ្ហា​​ឆាប់​ស្តើង ហើយ​ការ​ប្រើ​យ៉ាន់​កាន់​តែ​ធំ​​សំបក​​ក៏​កាន់​តែ​ងាយ​រង​ការ​ប៉ះ​ទង្គិច។

 

លោក​ថា​ ភាគ​ច្រើន​យ៉ាន់​ដែល​ដាក់​លក់​លើ​ទីផ្សារ​ជា​ផលិត​ផល​នាំ​ចូល​ពី​ចិន និង​តៃវ៉ាន់​តម្លៃ​ធូរថ្លៃ​​​ដែល​មិន​សូវ​មាន​គុណភាព​ប្រើ​ឆាប់​ខូច​ មិន​ដូច​​​ផលិតផល​ពិត​ (Original) មាន​គុណភាព​​​តម្លៃ​ថ្លៃ។ អតិថិជន​ភាគ​ច្រើន​និយម​តែ​របស់​​ធូរថ្លៃ​​នេះ​ឯង​ពុំ​បាន​គិត​ពី​គុណវិបត្តិ​ទៅ​ថ្ងៃ​ក្រោយ។

 

ដោយ​ឡែក​សម្រាប់​លោក ផាន់ណា អ្នក​ជំនាញ​ជួសជុល​រថយន្ត​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ បាន​​បញ្ជាក់​ថា​ ចំពោះ​ការ​ប្រើ​យ៉ាន់​ស្ព័រ​​​​ងាយ​ធ្វើ​ឱ្យ​កង់​រថយន្ត​ឆាប់​រយះ​បាត ពេល​បើកបរ​លើ​ផ្លូវ​កំពីកកំពក ឬ​កិន​ថ្ម​ជា​ដើម ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថា្នក់​ផ្សេងៗ​ពេល​កំពុង​ធ្វើ​ដំណើរ​និង​ខាត​បង់​ថវិកា​ច្រើន​សម្រាប់​ការ​ផ្លាស់​ប្តូរ​ពេល​ខូចខាត​។

 

លោក​ថា អ្នក​បើកបរ​ត្រូវ​យល់​ពី​​ការ​ប្រើ​ប្រាស់​យ៉ាន់​រថយន្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ប្រភេទ​ផ្លូវ។ ជាក់ស្តែង​ដូច​យ៉ាន់​ស្ព័រ​​គឺ​​ប្រើ​សម្រាប់​តែ​​លើ​ផ្លូវ​កៅស៊ូ​​រាប​ស្មើ​ប៉ុណ្ណោះ តែ​អ្នក​ខ្លះ​បែរ​យក​ទៅ​ជិះ​លើ​ផ្លូវ​​រដិបរដុប​ធ្វើ​ឱ្យ​ខូចយ៉ាន់​ ខាត​លុយ​អត់ប្រយោជន៍៕

 

អត្ថបទ៖ ប៉ែត ផាន់និត