លោក Van Gaal ស្នើ​​លាលែង​ពី​តំណែង​ក្នុងនាម​ជា​​គ្រូ​បង្វឹក​របស់ Man United

លោក Louis van Gaal បាន​ស្នើ​លាលែង​ពី​តំណែង​ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Manchester United កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយពី​​ការ​រង​​បរា​ជ័យក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោម​ស្នា​ដៃក្រុម Southampton ប៉ុន្តែ លោក Ed Woodward អនុ​ប្រធាន​ប្រតិ​បត្តិ បាន​បញ្ចុះ​បញ្ចូល​ឲ្យ​រូប​លោក​ធ្វើ​ការ​ពិភាក្សា​អនា​គត​របស់​លោក​ជា​មួយ​នឹងក្រុម​គ្រួ​សារ​លោក​ជា​មុន​សិន​។

van-gelក្រោយពី​បាន​វិល​ទៅកាន់​ប្រទេស​ហូ​ឡង់​កាល​ពីថ្ងៃ​អាទិត្យ លោក Van Gaal នឹង​រៀប​ចំ​កិច្ច​ពិភាក្សា​ថ្មី​មួយ​ជាមួយនឹង​លោក Woodward នៅ​ថ្ងៃ​អង្គារ​នេះ ដែលនៅ​ពេលនោះលោក​ត្រូវ​បាន​រំពឹង​ទុក​ថា ស្ថិត​នៅ​ក្នុងក្លិបនេះ​សម្រាប់​ការហ្វឹកហាត់​របស់ក្រុម​​ឈុត​ធំ​។ ក្នុង​កិច្ច​ប្រជុំនេះ លោក Woodward និង​លោក Van Gaal នឹង​ពិភាក្សា​ពី​ផ្លូវ​ដើរ​ទៅ​មុខ ប៉ុន្តែ វា​អាច​ទៅ​រួច​ដែល​អ្នក​ចាត់​ការ​ទូទៅ​​រូប​នេះ​អាច​នឹង​បញ្ជាក់​ថា វា​ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ក្លិប ប្រសិន​បើ​លោក​ចាក​ចេញ​។ លោក Van Gaal បាន​ទទួល​ស្គាល់​​ជា​សា​ធារណៈ​​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​បាត់​បង់​ប្រជា​ប្រិយ​ភាពក្នុង​ចំណោម​អ្នក​គាំ​ទ្រ​របស់ Man United ហើយ​​ការលើកឡើង​របស់​លោក​បានកើត​ឡើង ក្រោយ​ពី​ការ​ស្រែក​ចំអក​ឲ្យ​​បាន​កើត​ឡើង​លើ​រូប​លោក​នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ក្នុង​ក្រុម​លោក​​ចាញ់​ក្នុងលទ្ធ​ផល ១-០​។ វា​បានក្លាយ​​ជា​សកម្ម​ភាព​​ជា​លើក​ទីមួយ​ប្រឆាំង​នឹង​រូប​លោក​ពី​សំណាក់​អ្នក​គាំ​ទ្រ​នៅកីឡ​​ដ្ឋាន Old Trafford ហើយ​ដោយ​សារ​តែ​លោក Van Gaal បាន​បង្ហើប​ជា​រឿយ​ៗ​ថា ការ​គាំទ្រ​​របស់​អ្នកគាំ​ទ្រគឺ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ស្រេក​ឃ្លាន​របស់​លោក​សម្រាប់​ការ​ពារ​នេះ វា​បាន​ជំ​រុញ​ឲ្យ​លោក​ស្នើ​លា​លែង​ពី​​តំណែង​។ គ្រូ​បង្វឹក​វ័យ​៦៤​ឆ្នាំ​រូបនេះ ពិត​ជា​បាន​ស្នើ​លា​លែង​ពី​តំណែង​ទាំងអារម្មណ៍​ត្រជាក់​ចិត្ត ហើយ​វា​ជា​ការ​បង្ហាញ​នូវ​ភាព​ស្មោះ​ត្រង់​របស់​លោក Van Gaal ចំពោះលោក Woodward ដែល​លោក​បាន​យល់​ព្រម​គិត​ម្តង​ទៀត​។ បន្ទាប់​មក លោក​បាន​វិល​ទៅកាន់​ប្រទេស​ហូឡង់​ដើម្បី​ចូល​រួម​ថ្ងៃ​ខួប​កំណើត​កូន​ស្រី​របស់​លោក​៕

ប្រភពព័ត៌មាន៖ The Guardian