បំណែកនៅ​ថៃ​​​​​ដែល​គេ​សង្ស័យ​ជា​​របស់យន្តហោះ​ MH370​ រក​ឃើញ​ការពិត​ហើយ


បំណែកនៅ​ថៃ​​​​​ដែល​គេ​សង្ស័យ​ជា​​របស់យន្តហោះ​ MH370​ រក​ឃើញ​ការពិត​ហើយ

​​​​​​ក្រុម​អ្នក​ជំនាញ​ជប៉ុន បាន​​​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ​បំណែក​​លោហៈ​​ដ៏​ធំ​ ​​​អណ្ដែត​មក​ទើរ​​នៅ​​ឆ្នេរសមុទ្រ​​ថៃ ​ដែល​គេ​សង្ស័យ​ជា​បំណែក​យន្តហោះ​បាត់​ខ្លួន​ម៉ាឡេស៊ី MH370នោះ ​ពេល​​នេះ​ត្រូវ​គេ​រក​ឃើញ​​ថា​ទំនង​ជា​​បំណែក​រ៉ុកកែត​ជប៉ុន។

 

បំណែកនៅ​ថៃ​​​​​ដែល​គេ​សង្ស័យ​ជា​​របស់យន្តហោះ​ MH370​ រក​ឃើញ​ការពិត​ហើយ

 

​បើ​តាម​អ្នក​ជំនាញ​​របស់​​ក្រុមហ៊ុន​ឧស្សាហកម្ម​ធន់​ធ្ងន់​ Mitsubishi និយាយ​ថា​ ​បំណែក​​លោហៈ​​ទំនង​ជា​របស់​រ៉ុកកែត​​ជប៉ុន H-IIA ឬ H-IIB ​​ ​​នេះ​ដោយ​ផ្អែក​ទៅលើ​ការ​ធ្វើវិភាគ​​បឋម​នៃ​រូប​ថត និង​វីដេអូ។ រ៉ុកកែត​ពីរ​ប្រភេទ​នេះ ​បាន​​បាញ់​ចេញ​​ប្រទេស​ជប៉ុន​ភាគ​ខាង​ត្បូង​ចាប់​តាំង​ពី​ឆ្នាំ ២០០០ ​និង​បាញ់​ចុង​ក្រោយ​គេ​ H-IIA នៅ​ខែ​វិច្ឆិកាកន្លង​ទៅ។

 

​​ជើង​ហោះ​ហើរ Flight 370 ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​​ប្រទេស​ម៉ាឡេស៊ី ទៅ​ទីក្រុង​ប៉េកាំង ​ក្នុង​ខែ​មិនា​ឆ្នាំ ២០១៤ ​និង​បាន​ដាច់​ការ​ទាក់​ទង​ ​មុន​ពេល​បាត់​ខ្លួន។​ ​​​​​ឧបទ្ទវហេតុ​នេះ ​ត្រូវ​គេ​សន្និដ្ឋាន​ថា ​​​យន្តហោះ​បាន​ធ្លាក់​នៅ​សមុទ្រ​ឥណ្ឌាភាគ​​ខាង​ត្បូង​ គឺ​ឆ្ងាយ​​ដាច់​ពី​ប្រទេស​ថៃ។ រី​ឯ​បំណែក​ខាង​លើ​​ គេ​រក​ឃើញ​នៅ​ឆ្នេរ​ Nakkon Si Thammarat ភាគ​ខាង​កើត​នៃ​ប្រទេស​ថៃ៕

 

បំណែកនៅ​ថៃ​​​​​ដែល​គេ​សង្ស័យ​ជា​​របស់យន្តហោះ​ MH370​ រក​ឃើញ​ការពិត​ហើយ

 

 

អានអត្ថបទមុន៖ រក​ឃើញ​បំណែក​យន្តហោះ​នៅ​ឆ្នេរ​សមុទ្រ​ថៃ សង្ស័យ​ថា​ជា​ MH370

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Bangkokpost