កងរាជអាវុធហត្ថ​បើក​ប្រតិបត្តិការ​3​ថ្ងៃ​ចាប់​មេខ្លោង​និង​បរិវារ​សរុប​26​នាក់

កងរាជអាវុធហត្ថ​បើក​ប្រតិបត្តិការ​3​ថ្ងៃ​ចាប់​មេខ្លោង​និង​បរិវារ​សរុប​26​នាក់

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​បើក​ប្រតិបត្តិការ ក្រោម​បទបញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះ​ព័ទ្ធ​ចាប់​បាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់​រួច​បន្ត​ទៅ​យក​បក្សពួក​សរុប​ចំនួន​២៦​នាក់ នៅ​ក្នុង​ក្រុង​សៀមរាប នាំ​យក​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​សួរនាំ ។​ការ​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ បាន​ធ្វើ​ឡើង​អស់​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​២៤ មក​រា ស្ថិត​នៅ ក្នុង​ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ។

លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ឃាត់ខ្លួន​បាន​២៦​នាក់ មាន​១-​ឈ្មោះ សួ​ស ភី​រម្យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​លក់​ថ្នាំ​ញៀន ជា​មេ​ក្លោ​ង រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្ល​ក្រាម (​ជួញដូរ​) ២-​ឈ្មោះ ទូ​ស លាស់​រ៉ា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់​គ្រឿងសំណង់ មាន​ទីលំនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ (​ជួញដូរ​) ៣-​ឈ្មោះ ស៊ឹង ចាន់​តារា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​ជួញដូរ​) មុខរបរ​រត់​រុ​ឺ​ម៉ក​ម៉ូតូ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ។

៤-​ឈ្មោះ សៅ សា​យន្ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម (​ជួញដូរ​) ៥-​ឈ្មោះ ដា នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាងភ្លើង រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក (​ជួញដូរ​) ៦-​ឈ្មោះ ពៅ បរ​មី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ទាហាន មាន​ទីលំនៅ​ភូមិ​រហាល ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​ជួញដូរ​) ៧-​ឈ្មោះ មុន ប៊ុ​ន​រិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ទាហាន រស់នៅ​ភូមិ​រហាល ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​ជួញដូរ​) ៨-​ឈ្មោះ លី ចិន្តា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​ម​គ្គុ​ទេស ទេសចរណ៍​រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ (​ជួញដូរ​) ៩-​ឈ្មោះ ជាតិ សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​សណ្ឋាគារ មាន​ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ (​ប្រើប្រាស់​) និង​១០-​ឈ្មោះ អិន សុភា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អ៊ុតសក់ ស្នាក់​នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ (​ប្រើប្រាស់​) និង​១១-​ឈ្មោះ មិត្ត ដង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​អ៊ុតសក់ ស្នាក់​នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ (​ប្រើប្រាស់​) ១២-​ឈ្មោះ គាំ ឡិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ក្រសាំង​រលើង សង្កាត់​សាលា​កំរើក (​ប្រើប្រាស់​) ១៣-​ឈ្មោះ ឃឹម ថូ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​បើករថយន្ត​មាន​ទីលំនៅ​ភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយ​ដង្គំ (​ជួញដូរ​) ១៤-​ឈ្មោះ រ៉​ម ផា​រ៉េ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ (​ប្រើប្រាស់​) ១៥-​ឈ្មោះ អ៊ុ​ក ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម (​ប្រើប្រាស់​) ១៦-​ឈ្មោះ ជិន តុលា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម (​ប្រើប្រាស់​) ១៧-​ឈ្មោះ ម៉ី ចាន់​វុ​ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​រុ​ឺ​ម៉ក​កង់​បី រស់នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ (​ជួញដូរ​) ២០-​ឈ្មោះ ទូច វណ្ណៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ (​ប្រើប្រាស់​) ២១-​ឈ្មោះ ផុ​ន សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក (​ជួញដូរ​) ២២-​ឈ្មោះ ជាង សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មុខរបរ​ជាងក្រឡឹង ស្នាក់​នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប (​ជួញដូរ​) និង​២៣-​ឈ្មោះ បេង កុង​សូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ប៉ូលិស​ស្រុក​ពួក រស់នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក (​ជួញដូរ​) ២៤-​ឈ្មោះ មាស រ៉ា​ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាម​គ្គុ​ទេ្ទ​ស​ទេសចរណ៍ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម (​ជួញដូរ​) ២៥-​ឈ្មោះ គង់ ឆ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ​រស់នៅ​ភូមិ​ត្រៀក សង្កាត់​ស្វាយ​ដង្គំ (​ជួញដូរ​)​និង​២៦-​ឈ្មោះ អ៊ុ​ក ណា​រ៉ា​ន់ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ប្រកប​របរ​រត់​រុ​ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយ​ដង្គំ (​ជួញដូរ​) អ្នក​ទាំង​២៥​នាក់​នេះ​បាន​ទិញ​និង​ប្រើប្រាស់​ពី​ឈ្មោះ សួ​ស ភី​រម្យ ដើម្បី​យក​ទៅ​លក់​ចែកចាយ​ឱ្យ​អ្នក​រត់​ម៉ូតូ និង​ស្រី​តាម​ហាង ។

ក្រោយ​ពី​ធ្វើការ​បង្ក្រាប​បាន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​សួរនាំ និង ដកហូត​វត្ថុ​តាង​មាន ៖ ទូរស័ព្ទ​ចំនួន​៣១​គ្រឿង​,​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន​១២​កញ្ចប់​ទម្ងន់​៥,៨៦​ក្រាម​, ម៉ូតូ​ចំនួន​៦​គ្រឿង ព្រមទាំង​ឧបករណ៍​វិច​ខ្ចប់​សម្រាប់​លក់ និង​ប្រើប្រាស់​មួយ​ចំនួន​ធំ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង បន្ទាប់​ពី​ឃុំ​ទុក​ដេក​រដូករណែល ពេញ​បន្ទប់​ឃុំឃាំង ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ៕