តេជោ សែន រៀបរាប់ពីភាព រីកចម្រើន និងការអភិវឌ្ឍន៍ នៅក្នុងទីក្រុងភ្នំពេញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានសរសេរសារបង្ហាញ ពីភាពរីកចម្រើន និងការអភិវឌ្ឍន៍ នៅក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីចំណុចសូន្យ រហូតមកដល់ពេលបច្ចុប្បន្ន។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា ទីក្រុងភ្នំពេញយើងសព្វថ្ងៃ គឺជនរួមជាតិប្រាកដជា បានឃើញពីការរីកចម្រើន នៅនឹងភ្នែកស្រាប់។ ទន្ទឹមនឹងការរីកលូតលាស់ គឺរាជរដ្ឋាភិបាលខិតខំ កែរសម្រួលរៀបចំប្រព័ន្ធ ទីក្រុងឲ្យមានលក្ខណៈ កាន់តែល្អប្រសើរឡើង។ តែទោះបីយ៉ាងណា ក៏ការអភិវឌ្ឍន៍នៅក្នុងទីក្រុង គឺប្រឈមនឹងបញ្ហាមួយចំនួន ដែលត្រូវកែរលម្អជាបន្ត បន្ទាប់ទាំងនៅពេលនេះ និងទៅអនាគត។

សម្ដេច បានសរសេរបញ្ជាក់ថា "ខ្ញុំចងចាំបានច្បាស់ណាស់ កាលពីយើងរំដោះទីក្រុងភ្នំពេញ បានពីរបបប៉ុលពត នៅឆ្នាំ១៩៧៩ ដែលទីនេះគឺជាទីក្រុង ខ្មោចស្ងាត់ជ្រងំគួរឲ្យខ្លាច ទីក្រុងដែលធ្លាប់មានមនុស្ស រស់នៅរាប់លាននាក់អ៊ូអរ មានរថយន្តតូចធំធ្វើដំណើរ និងមានអាជីវករ ពាណិជ្ជករ និងទេសចរ បានក្លាយជាទីក្រុងដែល បោះបង់ចោលទាំងស្រុង ក្នុងរបបខ្មែរក្រហម ខ្ញុំឃើញគំនរខ្មោចរថយន្ត និងម៉ូតូ សៀវភៅសិក្សា និងសម្ភារៈរបស់របរប្រើប្រាស់ ត្រូវបានគេយកមកគរចោល នៅតាមទីធ្លាសាធារណៈ ខ្ញុំពិតជាស្លុតខ្លាំងណាស់ នៅពេលឈានជើង ចូលដល់រាជធានីភ្នំពេញ ដំបូងនៅឆ្នាំ ១៩៧៩"។

សម្ដេច បានសរសេរបន្តថា ទីក្រុងវប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់ល្បីរន្ទឺរកាលពីមុន គឺត្រូវបានបំផ្លាញចោល។ ចម្រៀងមួយបទដែល ជនរួមជាតិបានស្តាប់ ហើយរំជួលចិត្តនៅពេលនោះគឺបទ “ឱភ្នំពេញអើយ!”។ យើងក្រឡេកមើល ទីក្រុងភ្នំពេញសព្វថ្ងៃ ដែលមានកំណើន ប្រជាពលរដ្ឋឡើងជិតដល់ ២លាននាក់ និងកំណើនលំនៅដ្ឋាន យានយន្តមធ្យោបាយ ធ្វើដំណើរគ្រប់ធន់ គ្រឹះស្ថានសិក្សាអប់រំគ្រប់កម្រិត និងកំណើនមុខរបរ និងប្រាក់ចំណូលដែល ធ្វើឲ្យពលរដ្ឋមានជីវភាព រស់នៅកាន់តែប្រសើរថ្នៃថ្នូរ។ កត្តាទាំងអស់នេះ គឺបានជួយជំរុញសេដ្ឋកិជាតិ ឲ្យមានសន្ទុះរីកចម្រើនព្រមគ្នា។

ទោះបីទីក្រុងយើង រីកចម្រើនបែបនេះក្តី ក៏ប៉ុន្តែចំពោះបុគ្គល មួយចំនួនតូច គឺមិនបានឃើញពី ភាពរីកច្រើននេះទេ។ ព្រោះពួកគេមិនបានឆ្លងកាត់ ការតស៊ូលំបាកវេទនា ក្នុងការកសាងទីក្រុង ពីក្រោមចំណុចសូន្យ រហូតមកទល់ពេលនេះ។ ហើយម៉្យាវិញទៀត ពីព្រោះពួកគេក៏មិន ដែលបានកសាងទីក្រុងអ្វីដែរ។ ដូច្នេះគេមិនបានដឹង អំពីការរីកចម្រើន ពិតប្រាកដមែន។

ជាចុងក្រោយ សម្ដេច បានសរសេរបន្ថែមថា "ខ្ញុំបន្តដឹកនាំ និងខិតខំកសាងទីក្រុង និងប្រទេសជាតិយើង ទាំងមូលឲ្យកាន់តែរីកលូតលាស់ លឿនទៅមុខ ជាមួយនិងការចូលរួម របស់ជនរួមជាតិ និងយុវជនទូទាំងប្រទេស"៕