លោក ចន ឃើរី សរសើរកម្ពុជាថា «ប្រទេសតូច តែសេដ្ឋកិច្ចលឿន»

ភ្នំពេញ ៖  ក្នុងជំនួបជាមួយនឹងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា លោក ហោ ណាំហុង នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ រដ្ឋមន្ត្រីក្រសួង ការបរទេសសហ រដ្ឋអាមេរិក លោក ចន ឃើរី បានសរសើរដល់ប្រទេសកម្ពុជា ថាជាប្រទេសតូច តែមានកំណើនសេដ្ឋកិច្ចលឿន ។

ក្នុងជំនួបជាមួយនឹងលោក ហោ ណាំហុង លោក ចន ឃើរី បានមានប្រសាសន៍ថា «ប្រទេសកម្ពុជា ថាជាប្រទេសតូច តែមានកំណើនសេដ្ឋកិច្ចលឿន ដោយជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ» ។

លោកបានថ្លែងបន្តថា អ្វីដែលគួរឲ្យសរសើបំផុតផងដែរ គឺកម្ពុជា បានបើកដំណើរការសាលាក្តីខ្មែរក្រហម ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ៕

លោក ចន ឃើរី សរសើរកម្ពុជាថា «ប្រទេសតូច តែសេដ្ឋកិច្ចលឿន»