គ្មាន​អារម្មណ៍​រួមភេទ គួរ​អនុវត្តតាម​ ៣ ជំហ៊ាន​នេះ

តើអ្នក​គ្មានអារម្មណ៏ចង់បង្កាត់ភ្លើង​ស្នេហ៏មែនទេ?មនុស្ស​មួយចំនួន​ធ្លាប់សម្លឹងមើល​កែវភ្នែក​គូស្នេហ៏ នៅពេល​និយាយថា "សុំទោស បង​សម្លាញ់។ មិនមែន​យប់នេះទេ”។ ស្ត្រី ៣%និង​បុរស ១៥%បានបង្ហាញ​ថា ខ្លួនខ្វះ​ថាមពល​ផ្លូវភេទ។ ពេលខ្លះ អ្នកកំពុង​ខ្វះថាមពលផ្លូវភេទ ប៉ុន្តែនេះ​មិនមែន​មានន័យថា ជីវិតស្នេហា​ត្រូវបាត់បង់​នោះទេ។ ខាងក្រោមនេះ​ជាវិធីសាស្ត្រ ៣យ៉ាង នឹងអាច​ជួយឲ្យអ្នក​មានអារម្មណ៏៖

 

គ្មាន​អារម្មណ៍​រួមភេទ គួរ​អនុវត្តតាម​ ៣ ជំហ៊ាន​នេះ

ចលនា​ខ្លួនប្រាណ

តាមវិទ្យាសាស្ត្របាន​ឲ្យដឹងថា ច្បាប់រូប​សាស្ត្រទី ១ គឺ ចលនាខ្លួនប្រាណ។ មានន័យថា ប្រសិន​បើអ្នក​បញ្ឈប់ការ​ធ្វើចលនា អ្នកនឹង​បាត់​បង់វា។ អ្នកអាច​​រីករាយត្រង់​ទីកន្លែង​ដែលធ្វើឲ្យមាន​សម្រើប និងអ្នកឱបថើបថ្នាក់ថ្នម​គូស្នេហ៏កាន់​តែច្រើន​ឡើង អ្នកនឹង​មានអារម្មណ៏ចង់​ធ្វើវា​កាន់​តែខ្លាំង​ឡើង។

 
ធ្វើពុតជា​មានចំណង់ផ្លូវភេទ រហូតដល់​អ្នកមាន​ចំណង់​ពិតប្រាកដ

ការបង្កាត់ភ្លើងស្នេហ៏ជាសកម្មភាព​មួយល្អបំផុត​ចំពោះសុខភាព​របស់អ្នក។ វាជួយ​ជម្រុញ​ដល់​ប្រព័ន្ធភាពស៊ាំ និង​កាត់បន្ថយ​សម្ពាធឈាម​របស់អ្នក។ ដូច្នេះ ប្រសិនបើ​អ្នកគ្មាន​អារម្មណ៏ ហើយគូស្នេហ៏​របស់អ្នកកំ​ពុងមាន​អារម្មណ៏ អ្នកអាច​ធ្វើពុតជា​មានអារម្មណ៏​ដូចគ្នា។ ដោយ​ការផ្លាស់ប្តូរ​គំនិត និងការ​បើកដៃឲ្យ​គូស្នេហ៏​ធ្វើអ្វីបាន​ចិត្ត នោះអ្នក​នឹង​បាន​ដឹងថា ខ្លួនប្រាណ​របស់អ្នក​ក៏ចង់បាន​វាដូចគ្នា​ដែរ។

ត្រូវឲ្យមាន​សុខភាពល្អ

ប្រសិនបើអ្នក​កំពុងខ្វះជាតិវីតាមីន និងសារធាតុចិញ្ចឹម​មិនបាន​គ្រប់គ្រាន់ វាពិត​ជាពិបាកនឹងធ្វើ​ឲ្យអ្នកមាន​អារម្មណ៏ផ្លូវភេទ​ណាស់។ ដោយគ្មាន​សារធាតុចិញ្ចឹម អ្នកនឹង​ហត់នឿយ,អស់​កម្លាំង និង​តានតឹង​ក្នុងចិត្ត។ ទទួលទាន​អាហារផ្គត់ផ្គង់ និងធ្វើលំហាត់ប្រាណ​ដើម្បីរក្សា​រាងរបស់អ្នក​ឲ្យបាន​ស្អាត។

ប្រសិនបើអ្នក​នៅតែគ្មានអារម្មណ៏​ទៀត កុំបារម្ភ។ ភាគ​ច្រើន បញ្ហាការរួមភេទ​ច្រើនតែ​គូស្នេហ៏​ទាំង ២ មិនបាន​យកចិត្ត​នឹងគ្នា ជាជាង​ពួកគេខ្វះ​ការបង្កាត់​ភ្លើងស្នេហ៏។ អ្នកត្រូវ​យកចិត្តទុកដាក់​នឹងគូស្នេហ៏​របស់​អ្នក។ រៀបចំគម្រោង​រាត្រីជួបគ្នាឲ្យ​បានច្រើន,ធ្វើឲ្យគូស្នេហ៏​មានអារម្មណ៏​រំភើប ហើយអ្នក​នឹងដឹងថា វាបានធ្វើឲ្យអ្នក​ទាំង ២មានអារម្មណ៏​ល្អ៕

ដោយ៖ ដារ៉ា

ប្រភព៖positivemed

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!