សំណង់​ផែ​លើ​ដី​ឆ្នេរ​ចំណី​សមុទ្រ​ដ៏​គឃ្លើន​របស់​ក្រុមហ៊ុន​ឧកញ៉ា​ គិត​ ម៉េ​ង​ បាន​បង្ហាញ​ថា​ នៅ​កម្ពុជា​មាន​លុយ​ គឺ​មាន​អំណាច​

​បន្ទាប់​ពី​ទ​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​កោះ​រ៉ុ​ង​ ដែល​ជា​កោះ​មួយ​ធំ​ជាងគេ​ទី​២​របស់​កម្ពុជា​ មាន​ផ្ទៃដី​ប្រមាណ​៧៨​គីឡូម៉ែត្រ​ក្រឡា​ ឆ្នេរ​ប្រវែង​ប្រមាណ​៤៣​គីឡូម៉ែត្រ​ និង​មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​ខេត្ត​ព្រះ​សីហ​នុ​ រយៈពេល​៩៩​ឆ្នាំ​នោះ​ ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ ដែល​មាន​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ជា​អគ្គនាយក​ក្រុមហ៊ុន​ និង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​សម្រេចចិត្ត​សាងសង់​ផែ​ថ្ម​មួយ​លើ​ដី​ឆ្នេរ​ចំណី​សមុទ្រ​របស់​រដ្ឋ​នៅ​តាម​បណ្តោយ​ឆ្នេរ​ខ្សាច់​អូរ​ត្រេះ​ ខេត្ត​ព្រះ​សីហ​នុ​ ដំណាលគ្នា​នឹង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​គ្រប់គ្រង​ដី​ឆ្នេរ​ កាលពី​ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ យ៉ាង​គឃ្លើន​បំផុត​ ដើម្បី​បម្រើ​ឲ្យ​ការ​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​នៅ​តំបន់​កោះ​រ៉ុ​ង​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ខណៈ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​ធ្លាប់​បាន​ហាមឃាត់​ដែរ​ ប៉ុន្តែ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ដ៏​មាន​អំណាច​ មិន​ខ្ចី​ស្តាប់​ បែរជា​បន្ត​ការ​សាងសង់​រហូត​ដល់​ជិត​រួចរាល់​តែ​ម្តង​ (Sic!)​ ។​

​ដោយ​យោង​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ តាម​ស្មារតី​លិខិត​លេខ​៧២​ស​ជ​ណ​.​ឧស​ ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ទើប​សំណើ​ចុះ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៥​ របស់​ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ ដែល​ស្នើ​សុំ​កាន់កាប់​ដី​ឆ្នេរ​ចំណី​សមុទ្រ​របស់​រដ្ឋ​ មាន​ក្បាលដី​ប្រវែង​៤០​ម៉ែត្រ​ ជម្រៅ​១៥​ម៉ែត្រ​ ដល់​ឆ្នេរ​ខ្សាច់​នៅ​តាម​បណ្តោយ​ឆ្នេរ​ខ្សាច់​អូរ​ត្រេះ​ ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សាងសង់​ផែ​ បម្រើ​ឲ្យ​ការ​អភិវឌ្ឍន៍​កោះ​រ៉ុ​ង​នោះ​ ត្រូវ​បាន​បដិសេធ​ចោល​ដោយ​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​(​ដ​ន​ស​)​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ តាម​ស្មារតី​លិខិត​លេខ​០៨៥​ដ​ន​ស​/​គ​.​អ​.​ឆ​.​ក​ ចុះ​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៦​ ដែល​បាន​ជម្រាប​ជូន​ឯកឧត្តម​ យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​ជាមួយនឹង​ការ​បដិសេធ​ទៅ​លើ​សំណើ​របស់​ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែល​ស្នើ​សុំ​កាន់កាប់​ដី​ឆ្នេរ​ចំណី​សមុទ្រ​របស់​រដ្ឋ​ តាម​បណ្តោយ​ឆ្នេរ​ខ្សាច់​អូរ​ត្រេះ​ ខេត្ត​ព្រះ​សីហ​នុ​ សម្រាប់​សាងសង់​ផែ​បម្រើ​ឲ្យ​ការ​អភិវឌ្ឍន៍​កោះ​រ៉ុ​ង​នោះ​ គឺ​ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ បាន​សាងសង់​ផែ​ថ្ម​សឹង​រួចរាល់​១០០​ភាគរយ​ និង​បង្ក​ឲ្យ​មានការ​រិះគន់​ព្រោងព្រាត​បាត់​ទៅ​ហើយ​ (Resic!)​ ។​

​ក្រៅពី​ការ​សម្រេច​បដិសេធ​លើ​សំណើ​របស់​ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ ស្នើ​សុំ​កាន់កាប់​ដី​ឆ្នេរ​ចំណី​សមុទ្រ​របស់​រដ្ឋ​ ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ក៏​បាន​បង្គាប់​ឲ្យ​ឯកឧត្តម​ យន្ត​ មីន​ ណែនាំ​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ បញ្ឈប់​ការ​សាងសង់​ និង​ត្រូវ​រៀបចំ​ទីតាំង​ឲ្យ​មាន​សភាព​ដូច​ដើម​វិញ​ផង​ដែរ​ ។​

​កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ បាន​ចេញ​លិខិត​អញ្ជើញលោក​ឧកញ៉ា​ គិត​ ម៉េ​ង​ អគ្គនាយក​ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ ឲ្យ​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ខាង​មុខ​ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ដើម្បី​ពិភាក្សា​ជ្រើសរើស​វិធានការ​ និង​ទីតាំង​សម​ស្រប​ដើម្បី​សាងសង់​ផែ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ក្រុងព្រះសីហនុ​ ក្នុង​គោលដៅ​បម្រើ​ឲ្យ​ការ​អភិវឌ្ឍន៍​កោះ​រ៉ុ​ង​តាម​សំណើ​របស់​ក្រុមហ៊ុន​ និង​គោលដៅ​រក្សា​ឲ្យ​បាន​តំបន់ឆ្នេរ​ខ្សាច់​អូរ​ត្រេះ​ ជា​ឆ្នេរ​សាធារណៈ​ដ៏​ស្អាត​សម្រាប់​ការ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​ផង​ ។​

​សរុបសេចក្តី​មក​ នេះ​គឺជា​អំពើ​គំរូ​អាក្រក់​មួយ​ពាក់ព័ន្ធ​នឹង​សំណង់​ផែ​ថ្ម​លើ​ដី​ឆ្នេរ​ចំណី​សមុទ្រ​ដ៏​គឃ្លើន​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ដែល​ចង់​បង្ហាញ​នូវ​វប្បធម៌​ថា​ នៅ​កម្ពុជា​មាន​លុយ​ គឺ​ត្រូវ​តែ​មាន​អំណាច​ អាច​ប្រព្រឹត្ត​អ្វី​ស្រេច​តែ​នឹង​ចិត្ត​ចង់​ ៕​

សំណង់​ផែ​លើ​ដី​ឆ្នេរ​ចំណី​សមុទ្រ​ដ៏​គឃ្លើន​របស់​ក្រុមហ៊ុន​ឧកញ៉ា​ គិត​ ម៉េ​ង​ បាន​បង្ហាញ​ថា​ នៅ​កម្ពុជា​មាន​លុយ​ គឺ​មាន​អំណាច​សំណង់​ផែ​លើ​ដី​ឆ្នេរ​ចំណី​សមុទ្រ​ដ៏​គឃ្លើន​របស់​ក្រុមហ៊ុន​ឧកញ៉ា​ គិត​ ម៉េ​ង​ បាន​បង្ហាញ​ថា​ នៅ​កម្ពុជា​មាន​លុយ​ គឺ​មាន​អំណាច​សំណង់​ផែ​លើ​ដី​ឆ្នេរ​ចំណី​សមុទ្រ​ដ៏​គឃ្លើន​របស់​ក្រុមហ៊ុន​ឧកញ៉ា​ គិត​ ម៉េ​ង​ បាន​បង្ហាញ​ថា​ នៅ​កម្ពុជា​មាន​លុយ​ គឺ​មាន​អំណាច​សំណង់​ផែ​លើ​ដី​ឆ្នេរ​ចំណី​សមុទ្រ​ដ៏​គឃ្លើន​របស់​ក្រុមហ៊ុន​ឧកញ៉ា​ គិត​ ម៉េ​ង​ បាន​បង្ហាញ​ថា​ នៅ​កម្ពុជា​មាន​លុយ​ គឺ​មាន​អំណាច​សំណង់​ផែ​លើ​ដី​ឆ្នេរ​ចំណី​សមុទ្រ​ដ៏​គឃ្លើន​របស់​ក្រុមហ៊ុន​ឧកញ៉ា​ គិត​ ម៉េ​ង​ បាន​បង្ហាញ​ថា​ នៅ​កម្ពុជា​មាន​លុយ​ គឺ​មាន​អំណាច​សំណង់​ផែ​លើ​ដី​ឆ្នេរ​ចំណី​សមុទ្រ​ដ៏​គឃ្លើន​របស់​ក្រុមហ៊ុន​ឧកញ៉ា​ គិត​ ម៉េ​ង​ បាន​បង្ហាញ​ថា​ នៅ​កម្ពុជា​មាន​លុយ​ គឺ​មាន​អំណាច​