ប្រ​ជា​ពុទ្ធ​បរិ​សទ្ធ័​ចំ​ណុះ​ជើង​វត្ត​បា​លិ​លេយ្យ​ក្រុង​ប៉ោយ​ប៉ែត​ចោទ​គណៈ​កម្ម​ការ​ថា​ធើ្វ​ឲ្យ​បាត់​ដី​វត្ត

បន្ទាយ​មាន​ជ័យ៖ ប្រ​ជា​ពុទ្ធ​បរិ​សទ្ធ័​ចំណុះ​ជើង​វត្ត​បា​លិ​លេយ្យ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រ​តិ​កម្ម​យ៉ាង​ខ្លាំងក្រោយ​ពី​គណៈ​កម្ម​ការ​វត្ត​នេះ​បាន​ឲ្យ​បាត់​ដី​វត្ត​ជា​ច្រើន​ម៉ែត្រ​នៅ​ផ្នែក​ខាង​លិច​នៃ​វត្ត​។ ទី​អា​រ៉ាម​វត្ត​បា​លិ​លេយ្យ​មាន​ទី​តាំង​ស្ថិតក្នុង​ភូមិ​បាលិលេយ្យសង្កាត់និងក្រុងប៉ោយប៉ែត វត្តនេះមានអាយុកាលតាំងពីមុនសម័យសង្គមរាស្ត្រនិយមមកម្លេះ​ហើយក្រោយ​ឆ្នាំ១៩៩៧​ដីវត្តនេះ​មួយផ្នែកត្រូវបានគេរំលោភ​យក​អស់​ស្ទើរ​ពាក់​កណ្តាល​ម្តង​រួច​មក​ហើយ​បច្ចុប្បន្ន​ដីវត្តនោះត្រូវ​បានគេសាងសង់សណ្ឋាគារឈ្មោះថា ប៉ោយប៉ែតស៊ីធី ។  បើទោះ​ជាបែបនេះ​ក្តីអ្វីដែល​ត្រូវបាត់​បង់​ជាថ្មីនោះ​គឺដីវត្ត​បាលិលេយ្យ​បាន​បន្តបាត់​បង់​ម្តង​ទៀត​នាដើមឆ្នាំ​២០១៦​ក្រោយ​ពី​សណ្ឋា​ថ្មីមួយ​ទៀតបានបុក​គ្រឹះសង់ក្បែរសណ្ឋាគារ​ប៉ោយ​ប៉ែតស៊ីធីនោះ​ដែរ ហើយស្រប​ពេលនេះ​គណកម្មការ​បានវាយ​របង​វត្តចាស់​ចោលដើម្បីស្ថាបនាថ្មី ។ប៉ុន្តែពេលព្រះសង្ឃបុក​គ្រឹះតាមសំណង់របង​ចាស់បែជាត្រូវបាន​មន្ត្រីជំនាញសុរិយោ​ដីក្រុងមកហាមឃាត់ព្រះសង្ឃ​ទៅវិញនេះ​ជាការលើក​ឡើងរបស់ព្រះ​គ្រូចៅ​អធិការវត្ត  ។  ពាក់​ពន្ធ័និងរឿង​បាត់បង់ដីវត្តបាលិលេយ្យនេះ នាព្រឹកថ្ងៃទី២៤មករា២០១៦ លោកអាចារ្យវត្តជាច្រើនរូបបានលើកឡើងថា៖ ពួក​គាត់​ពិតជាមិនបាន​ដឹងរឿង​នោះទេ ព្រោះរាល់ការសាងសង់សំណង់ផ្សេងៗគេមិនបានប្រាប់ឬពិភាក្សាសំុយោបល់ពីពួកគាត់​នោះ​ឡើយ ។បើទោះជាយ៉ាងនេះក្តីគណកម្មការមួយរូបបានលើកឡើងថា៖ ការសង់របងវត្ត​ជាថ្មីនេះដើម្បីរក្សាឲ្យបានយូហើយមិនប៉ះ​ពាល់ដល់ដីចំណីផ្លូវ នេះជាការលើកឡើងរបស់​គណកម្មការវត្តខាងលើ ។ ចំណែកប្រជាពុទ្ធបរិសទ្ធ័នៅចំណុះជើងវត្តបានលើកឡើងថា៖​រឿងបាត់បង់ដីវត្តនេះវា​បាន​បន្សល់ទុក​កេរឈ្មោះ​អា​ក្រក់សម្រាប់ការដឹកនាំវត្ត ជាងនេះទៅទៀតក្រុមគណកម្មការបាន​បន្តលាក់​លៀមរឿងអាថ៌កំ​បាង​ពាក់ពន្ធ័និងបញ្ហានាំឲ្យ​បាត់បង់​ដីជាថ្មីម្តងទៀតនេះ ។ប្រជាពលរដ្ឋដដែលបានសំណូម​ពរនិ​ងអង្វរកដល់ក្រុមគណកម្មការវត្ត​នេះឲ្យយកតាម​ប្លង់ចាស់របស់​វត្តដើម្បីកុំឲ្យបាត់ដីដូចមុនពេលមុនទៀតសង្ឃឹម​ថា​បញ្ហា​នេះនឹងកែប្រែបាន ៕ ដោយ៖ ជាយដែន