នាយករដ្ឋមន្ត្រីក្រិច ស្បថចូលកាន់តំណែង ក្រោយពីឈ្នះឆ្នោតអស់រយៈពេល១ឆ្នាំ

អាទែន៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ លោក Alexis Tsipras នាយករដ្ឋមន្ត្រីក្រិច ដែលបាន ឈ្នះឆ្នោតអស់រយៈពេល មួយឆ្នាំ បានចូលស្បថ កាន់តំណែងផ្លូវការហើយ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៦ថា អស់រយៈពេល១២ ខែកន្លងមកនេះ ការបោះឆ្នោតជ្រើសតាំង បេក្ខភាពជា នាយករដ្ឋមន្ត្រីក្រិច បានធ្វើឡើង ដោយទទួលបាន ជ័យជម្នះទៅគណបក្ស Radical Left SYRIZA ហើយទើបតែថ្ងៃនេះ ត្រូវបានប្រកាស ចូលកាន់មុខតំណែងជាផ្លូវការ ។នៅពហុកីឡដ្ឋាន នាទីក្រុងអាទែន គេឃើញមាន ប្រារព្វពិធីឡើងកាន់មុខតំណែង ជាផ្លូវជូនលោក Alexis Tsipras  នៅថ្ងៃអាទិត្យម្សិលមិញនេះ ។

លោកនាយកដ្ឋមន្ត្រីក្រិច បានគូសបញ្ជាក់ថា ទោះបីជាការប្រកាសចូលកាន់ មុខតំណែងមានការ យឺតយ៉ាវយ៉ាងណាក្តី ក្រិច អាចប្រសើរឡើងវិញ នៅក្នុងពាក់កណ្តាលឆ្នាំ២០១៦នេះ បន្ទាប់ពីបាន ស្រុតចុះអស់រយៈពេល៧ឆ្នាំ កន្លងមកនេះ ។ នេះដោយសារតែការ មើលអំពីភាពវិជ្ជមាន សេដ្ឋកិច្ចនៅក្នុងប្រទេស ៕