បារាំង-ឥណ្ឌា រួមគ្នាលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្ម

ញូដេលី៖ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ នៅព្រឹកថ្ងៃអង្គារនេះ បានសម្ដែង ការប្ដេជ្ញា របស់លោកក្នុងការប្រឆាំង នឹងអំពើភេរវកម្ម ស្របពេលដែលលោកបាន ជួបពិភាក្សា គ្នាជាមួយថ្នាក់ ដឹកនាំឥណ្ឌា ស្ដីពីកិច្ចសហប្រតិបត្តិការសន្ដិសុខ និងកិច្ចព្រមព្រៀង ការពារជាតិរយៈពេលយូរអង្វែង។

សារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដីរបស់ លោក ហូឡង់ បន្ដទៀតថា លោក និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានព្រមព្រៀងគ្នាដើម្បីបង្កើតកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម បន្ទាប់ពីមានករណី វាយប្រហារ នៅទីក្រុងប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំមុន ដែលធ្វើឲ្យឥណ្ឌានឹកឃើញ ការវាយប្រហារយ៉ាងព្រៃផ្សៃមួយ នៅទីក្រុងម៉ុមបៃ កាលឆ្នាំ២០០៨។

អ្វីដែលគួរឲ្យស្ដាយនោះគឺ ថ្នាក់ដឹកនាំទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀង ស្ដីពីការ ពន្យាពេល ទិញជាយូរមកហើយរបស់ឥណ្ឌា ចំពោះយន្តហោះចម្បាំងប្រភេទ  Rafale 36 ពីក្រុមហ៊ុនផលិត យន្ដហោះបារាំង Dassault ៕

បារាំង-ឥណ្ឌា រួមគ្នាលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្ម