ថៃ ឃាត់ទុក មនុស្ស៣២នាក់ ដើម្បីត្រួតពិនិត្យសុខភាព ទប់ស្កាត់ការឆ្លងជំងឺ ផ្លូវដង្ហើមមជ្ឈិម បូព៌ាធ្ងន់ធ្ងរ (MERS)

បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅរាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ថា កាលពីថ្ងៃចន្ទម្សិលមិញនេះអាជ្ញាធរថៃ បានឃាត់ខ្លួនមនុស្សចំនួន៣២នាក់ ដើម្បីត្រួតពិនិត្យសុខភាព ក្នុងគោលបំណងទប់ស្កាត់ការឆ្លងចូលជំងឺផ្លូវដង្ហើមមជ្ឈិមបូពា៌ធ្ងន់ធ្ងរ (MERS) ។ នេះជាការត្រួតពិនត្យមួយបន្ទាប់ពីមានករណីវីរុសជំងឺនេះផ្ទុះឡើងជាលើកទី២ កាលពីថ្ងៃសុក្រកន្លងមកនេះ ។

លោក Amnuay Gajeena អគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺថៃ បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា វីរុសត្រូវបានរកឃើញ ដែលមានផ្ទុកក្នុងខ្លួនបុរសចំណាស់អាយុ៧១ឆ្នំាម្នាក់គាត់ឈ្មោះ Omani ដោយបានធ្វើដំណើរមកកាន់ប្រទេសថៃឡង់ដ៏ ។ កូនប្រុសរបស់គាត់ អ្នកបើកតាក់ស៊ី បុគ្គលិក សណ្ឋាគារ និងអ្នកដំណើរមួយចំនួនទៀតដែលជិះយន្តហោះតែមួយ ត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យសុខភាពជាមុនចំនួន២សប្តាហ៍សិន ។

លោកបានបញ្ជាក់ថា មនុស្សចំនួន០៨នាក់ផ្សេងទៀតដែលមានអត្តសញ្ញាណពិតប្រាកដនោះ ក៏ត្រូវស្ថិតក្នុងការត្រួតពិនិត្យសុខភាពជាមុនដែរ ។

លោក Amnuay បានបញ្ជាក់ថា "យើងកំពុងតែធ្វើកិច្ចការងារនេះ និងស៊ើបអង្កេតយ៉ាងល្អិតល្អន់បំផុត ដូច្នេះយើងអាចផ្តល់ការមកកាន់ប្រទេសថៃបានច្រើន" ។

លោកបានបន្ថែមថា បុរសឈ្មោះ Omani មានអាការៈគ្រុនក្តៅតិចតួច ក្អក និងដកដង្ហើមញាប់  ៕

ថៃ ឃាត់ទុក មនុស្ស៣២នាក់ ដើម្បីត្រួតពិនិត្យសុខភាព ទប់ស្កាត់ការឆ្លងជំងឺ ផ្លូវដង្ហើមមជ្ឈិម បូព៌ាធ្ងន់ធ្ងរ (MERS)