វីរុស Zika កំពុងតែឆ្លងរាតត្បាត ដល់ដែនដីអាម៉េរិក ខណៈអ្នកវិទ្យាសាស្ត្រ រិះរកមធ្យោបាយ ផលិតវ៉ាក់សាំងទប់ស្កាត់

ហ្សេណែវ/ឡុងដ៏៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានប្រកាសថា វីរុស ហ្ស៊ីកា (Zika) ដែលចម្លងដោយសត្វមូស ហើយវាបំផ្លាញ ទៅលើខួរក្បាល ទារករាប់ពាន់នាក់នៅក្នុងប្រទេសប្រេស៊ីលនោះ ទំនងជាចាប់ផ្តើមឆ្លងរាលដាល មកដល់ប្រទេស ទាំងអស់ ក្នុងនោះមានអាម៉េរិកជាដើម លើកលែងតែ កាណាដា និងឈីលី ។

ការចម្លងនូវវីរុស ហ្ស៊ីកា មិនទាន់មានសេចក្តីរាយការណ៍ប្រាកដនៅទ្វីបអាម៉េរិកនៅឡើយទេ ទោះបីជាគេដឹងថា មានស្ត្រីម្នាក់ដែលបានធ្លាក់ខ្លួនឈឺ ដែលមានផ្ទុកវីរុសនេះក៏ដោយ ហើយវីរុសនេះបានបំផ្លាញប្រព័ន្ធខួរក្បាលរបស់ទារកនៅក្នុងប្រទេសហៃទី ផងដែរ ។

តាមការបញ្ជាក់ឲ្យដឹងពីក្រសួងសុខាភិបាលប្រេស៊ីល នៅក្នុងខែវិច្ឆិកា កន្លងទៅនេះថា Zika វាមានទំនាក់ទំនងទៅនឹងការកកើតនៃគត៌ ដែលជាមីក្រុមតូចម៉្យាង នៅពេលដែលទារកកើតមក ខួរក្បាលរបស់ពួកគេគឺមានទំហំតូចមែនទែន ខុសពីខួរក្បាលមនុស្សធម្មតា ។

លោក Trudie Lang សាស្ត្រាចារ្យមួយរូបផ្នែកសុខភាពពិភពលោក មកពីសាកលវិទ្យាល័យ Oxford បានបញ្ជាក់ថា "យើងមិនទាន់មានឳសថ ឬវ៉ាក់សាំងនៅឡើយទេ ។ វាជាករណីមួយ ព្រោះមិន ទាន់ប្រាកដថា ស្រដៀងគ្នានឹងជំងឺ អេបូឡា" ។

គួររំលឹកថា ប្រេស៊ីល បានរាយការណ៍ថា មានអ្នកសង្ស័យឆ្លងជំងឺនេះចំនួន៣,៨៩៣ករណី ។ អង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីថ្ងៃសុក្រ ហើយជំងឺនេះកើតឡើងលើសពី៣០ដង គិតចាប់តាំងពីឆ្នាំ២០១០ និងស្មើ១ទៅ២ភាគរយនៃទារកកើតឡើងថ្មីទាំងអស់ នៅរដ្ឋ Pernambuco ដែលជាតំបន់មួយរងនូវ ការរាតត្បាតដោយវីរុសមួយនេះ ៕