ប្រើ​ប្រាស់​ស្មាត​ហ្វូន Samsung រាល់​ថ្ងៃ តិច​អត់​ស្គាល់​មុខងារ Private Mode!

មានអ្នកប្រើប្រាស់ មួយចំនួនប៉ុណ្ណោះ ជា​ពិសេស​គឺ​យុវវ័យ តែ​ម្តង ដែល​ធ្លាប់​បាន ស្គាល់​ពី​មុខ​ងារ Private Mode នេះ មាន​បំពាក់ នៅ​លើ​ស្មាត​ហ្វូន ក្រោយៗ​របស់​ក្រុម​ហ៊ុន Samsung។ បើ​និយាយ​អោយ​ចំ ចំពោះ​មុខ​ងារ Private Mode នេះ គឺ​សម្រាប់​អនុញ្ញាតិ អោយ​អ្នក​ប្រើប្រាស់ (ម្ចាស់ទូរស័ព្ទ) អាច​ធ្វើការ លាក់ឯកសារផ្សេងៗ ដែលមានដូចជា រូបភាព និងវីដេអូ មិនអោយ អ្នកផ្សេងឃើញឡើយ។

ប្រើ​ប្រាស់​ស្មាត​ហ្វូន Samsung រាល់​ថ្ងៃ តិច​អត់​ស្គាល់​មុខងារ Private Mode!

មុខងារនេះដែរ មានសុវត្ថិភាពខ្ពស់ ក្នុងការមិនអោយ នរណាម្នាក់ ដែលមិនមែន ជាម្ចាស់ទូរស័ព្ទ អាច​មើល​ឃើញ នូវឯកសារ សំងាត់របស់យើង បានឡើយ។ លុះត្រាតែ បានស្គាល់ និងដឹងពី លេខសំងាត់ (Password, PIN, Pattern) ទើបអាច មើលឃើញនូវ អ្វីៗដែលម្ចាស់ ទូរស័ព្ទបានលាក់។

មិត្តអ្នកអាន ទាំងអស់គ្នា ដែលប្រើប្រាស់ នូវស្មាតហ្វូន Samsung ចាប់ពីស៊េរី S5, Note4 ឡើងទៅ អាច ប្រើប្រាស់់មុខងារ មួយនេះបាន ដោយគ្រាន់តែ អូសរបា Notification ចុះមកក្រោម រួចស្វែងរក ប៊ូតុង Private Mode តែបើរកមិនឃើញ សូមចុចលើ EDIT នឹងឃើញវាជាក់ជាមិនខាន។

វិធីមួយទៀត គឺចូលទៅកាន់ Settings > Privacy And Safety > Private Mode > រួចធ្វើការ Turn On ជាការស្រេច។

ងាកមកមើល របៀបក្នុងការលាក់ ឯកសារដូចជា រូបភាព ឬក៏វីដេអូវិញ សម្រាប់ដំណាក់ដំបូង គឺលោក​អ្នក ត្រូវធ្វើការ Set up មុខងារនេះ ជាមុនសិន។ បន្ទាប់មក គ្រាន់តែចូលទៅកាន់ Gallery > ជ្រើស​រើស និងបើករូបភាព ណាមួយដែល លោកអ្នក ចង់លាក់ ទៅក្នុង Private Mode > ចុចពាក្យ More > Move to Private Mode ជាការស្រេច។

បញ្ជាក់៖ មុននឹង ធ្វើការលាក់ លុះត្រាតែ បើកមុខងារ Private Mode ជាមុនសិន ហើយចំពោះ រូបភាព​ដែល​បានលាក់ វានឹងផ្លាស់ទី ទៅកាន់ Folder ថ្មីមួយឈ្មោះថា Private!!!

ដើម្បីអោយកាន់តែច្បាស់ អំពីរបៀបប្រើប្រាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

សរុបមកវិញ ជាមួយនឹង មុខងារ Private នេះ មិនមែន សម្រាប់តែប្រើប្រាស់ ឬធ្វើកាលាក់តែ នៅលើ​រូបភាព ឬក៏​វីដេអូនោះទេ តែលោកអ្នក ក៏អាចធ្វើការ លាក់ចម្រៀង, សម្លេងថត, ឯកសារនៅក្នុង My Files និងឯកសារ នៅក្នុង Internet Browser។ ហើយបើសិនជា មិត្តអ្នកអាន នៅមានចម្ងល់ ត្រង់​ចំណុច​​ណាមួយនោះ អាចបញ្ចេញជាមតិ នៅខាងក្រោមនេះបាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ប្រើ​ប្រាស់​ស្មាត​ហ្វូន Samsung រាល់​ថ្ងៃ តិច​អត់​ស្គាល់​មុខងារ Private Mode!

  • ដោយ: Mai
  • 9:15 AM, 26 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ