តើ​អ្នក​ត្រូវ​ពិនិត្យ​មើល ឬ ធ្វើ​តេស្ត​លើ​អ្វីខ្លះ​មុន​នឹង​ទិញ​ទូរស័ព្ទ Android មួយ​ទឹក?

សម្រាប់មនុស្សមួយចំនួនដែល​មិន​សូវ​មាន​ថវិការ​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​ទូរស័ព្ទថ្មី ពួក​គេ​តែង​តែ​ពិចារណា​ទិញ​ទូរស័ព្ទ​មួយ​ទឹក​ ហើយ​មុន​នឹង​ជ្រើស​រើស​ទិញ​ទូរស័ព្ទ​មួយទឹក អ្នកក៏ត្រូវត្រួតពិនិត្យមើល​អោយបាន​ដិត​ដល់ដែរ ចៀសវាងការទិញចំរបស់អន់ ឬ ខូចត្រង់កន្លែងណាមួយដែលយើងមិនបានចាប់អារម្មណ៍។ ថ្ងៃនេះដែរ ខេមបូរីផតសូមណែនាំនូវគន្លឺះខ្លះៗមុននឹងទិញទូរស័ព្ទ Android មួយទឹក។

តើ​អ្នក​ត្រូវ​ពិនិត្យ​មើល ឬ ធ្វើ​តេស្ត​លើ​អ្វីខ្លះ​មុន​នឹង​ទិញ​ទូរស័ព្ទ Android មួយ​ទឹក?

  1. ពិនិត្យមើលម៉ាស៊ីនទូរស័ព្ទ​(ចាស់ ឬ ថ្មី)

នៅពេលដែលយើងទិញទូរស័ព្ទម៉ាកណាមួយ ឬ ម៉ូដែលណាមួយ យើងត្រូវតែពិនិត្យមើលថា​តើលក្ខណៈ​សម្បត្តិនៃ​ទូរស័ព្ទនោះថាវាស្អាតឬអត់។ បើវាកំពិតគែមមាន​ន័យថាទូរស័ព្ទនោះធ្លាប់​ជ្រុះពី​មុនរួច​មក​ហើយ ដូច្នេះ គួរចៀសវាងទិញទូរស័ព្ទដែលធ្លាប់ជ្រុះ ព្រោះវាអាចមានបញ្ហាម៉ាស៊ីនទៅថ្ងៃក្រោយ។ ម្យ៉ាង​ទៀត​យើងក៏គួរចុច តេស្តនូវប៊ូតុងទាំងអស់ដូចជាប៊ូតុង Power ឬ​ ប៊ូតុង Volume ជាដើម ថាតើវា​នៅ​លោត​រ៉ឺស័រ និង ដំណើរការបានរលូនឬអត់។

តើ​អ្នក​ត្រូវ​ពិនិត្យ​មើល ឬ ធ្វើ​តេស្ត​លើ​អ្វីខ្លះ​មុន​នឹង​ទិញ​ទូរស័ព្ទ Android មួយ​ទឹក? តើ​អ្នក​ត្រូវ​ពិនិត្យ​មើល ឬ ធ្វើ​តេស្ត​លើ​អ្វីខ្លះ​មុន​នឹង​ទិញ​ទូរស័ព្ទ Android មួយ​ទឹក?

  1. តេស្តថាតើទូរស័ព្ទនោះបង្កើតឡើងសម្រាប់ប្រទេសណា

ទូរស័ព្ទមួយទឹកភាគច្រើនត្រូវបាននាំចូលពីបរទេសដូចជា កូរ៉េ ឬ អាមេរិច ជាពិសេសគឺទូរស័ព្ទម៉ាក LG ឬ Samsung ដូចនេះមុននឹងទិញ អ្នកគួរពិនិត្យមើលម៉ូឌែលនៃទូរស័ព្ទនោះអោយបានត្រឹមត្រូវ។ ហើយ​ភាគ​ច្រើនទូរស័ព្ទមួយទឹកដែលនាំចូលពីបរទេស​គឺវាមានតម្លៃរាងធូរថ្លៃជាទូរស័ព្ទមួយ​ទឹកដែល​គេប្រើក្នុង​ស្រុក។ ចំពោះផលវិបាកនៃទូរស័ព្ទដែលនាំចូលពីបរទេសនេះគឺត្រង់សេវាវារាងខ្សោយ ព្រោះវា​ផលិត​ឡើង​មិនមែនសម្រាប់ប្រើទូទៅទេ គឺវាផលិតឡើងសម្រាប់តែប្រព័ន្ធទូរស័ព្ទក្នុងប្រទេសនោះប៉ុណ្ណោះ ដូច្នេះ​មុននឹងដាក់លក់នៅស្រុកយើង ទូរស័ព្ទទាំងនោះត្រូវបានគេដោះកូដ ដោះ Lock រួចហើយ ទើប​អាច​ប្រើប្រាស់ស៊ីមកាតក្នុងប្រទេសយើងបាន។

តើ​អ្នក​ត្រូវ​ពិនិត្យ​មើល ឬ ធ្វើ​តេស្ត​លើ​អ្វីខ្លះ​មុន​នឹង​ទិញ​ទូរស័ព្ទ Android មួយ​ទឹក?

  1. ពិនិត្យលើកាមេរ៉ា

កាមេរ៉ានៃទូរស័ព្ទមួយទឹកក៏ជាកត្តាចាំបាច់ដែលត្រូវតេស្តមុននឹងទិញដែរ ព្រោះកាមេរ៉ាទូរស័ព្ទខ្លះអាច​មាន​សភាព​សឹកឆ្កូត ខ្លះទៀតថតទៅរាងព្រាលៗ ដូចនេះហើយមុននឹងទិញ​ទូរស័ព្ទមួយទឹកយើង​គួរតេស្ត​ទាំង​​កាមេរ៉ាមុខ និង កាមេរ៉ាក្រោយសិន ដើម្បីធានាថារបស់ដែលយើងទិញនោះវានៅថតរូបបានស្រស់ស្អាត អាចបំពេញតម្រូវការរបស់យើងបាន។

តើ​អ្នក​ត្រូវ​ពិនិត្យ​មើល ឬ ធ្វើ​តេស្ត​លើ​អ្វីខ្លះ​មុន​នឹង​ទិញ​ទូរស័ព្ទ Android មួយ​ទឹក?

  1. តេស្តលើកម្មវិធីផ្សេងៗដែលមានក្នុងទូរស័ព្ទថាតើវាដើរលឿនឬអត់

ពេលទិញទូរស័ព្ទមួយទឹកយើងគួរតេស្តអោយបានសព្វ កម្មវិធី ពិសេសចំពោះកម្មវិធីដែលយើង​ប្រើរៀង​រាល់​ថ្ងៃ យើងគួរតេស្តពេលបើក និង ពេលប្រើ ថាតើវាដើរលឿន ឬ ដើរទាក់ៗ។ ហើយយើងក៏គួរ​សង្កេត​មើល​ថាទូរស័ព្ទ​នោះឡើងកំដៅឬអត់ ព្រោះបើពេលចុចបើកកម្មវិធីផ្សេងៗ វាឡើងកំដៅខ្លាំង វាអាច​បណ្តាល​មក​ពី​ម៉ាស៊ីនមិនសូវល្អ។

  1. ទូរស័ព្ទនោះកាន់ថ្មរឺទេ?

ចំពោះថាមពលថ្មក៏សំខាន់ដែរ ព្រោះបើយើងទិញប៉ះចំទូរស័ព្ទដែលអន់ថ្ម វាធ្វើអោយយើងពិបាក ដូច្នេះ​ពេល​តេស្តទូរស័ព្ទមួយទឹក អ្នកគួរកត់សំគាល់លើថាមពលថ្ម បើអ្នកតេស្តដោយប្រើអ៊ីនធើណេត 3G/4G ប្រហែល​ 15 នាទី​បើ​ថ្ម​អស់​ 3- 5% នោះ​ទូរស័ព្ទ​ដែល​អ្នក​បំរុងនឹង​ទិញ ប្រហែល​ជាមិនកាន់​ថ្មទេ។

  1. តេស្តលើ Speaker និង Mic (តេចេញចូល)

មុនពេលទិញទូរស័ព្ទមួយទឹកអ្នកគួរតែ តេស្តសំលេង Speaker ដោយបើកចំរៀង ចៀសវាងការ​ទិញ​ទូរស័ព្ទ​ដែលមាន Speaker បែកៗ។ ហើយអ្នកក៏ត្រូវធ្វើតេស្តតេចេញ និង​ តេចូលដែរ ចៀសវាងប៉ះចំ​ទូរស័ព្ទដែល​ស្រូបសម្លេងខ្សោយ ឬ ទូរស័ព្ទដែលនិយាយស្តាប់គ្នាមិនលឺ។

  1. តេស្តកូដ

បើអ្នកចង់ទិញទូរស័ព្ទម៉ាក Samsung អ្នកគួរតែសាកល្បងតេស្តស៊ិនស័រ អេក្រង់ Speaker និង តេស្ត​មុខ​ងារមួយចំនួនទៀត ជាមួយនឹងកូដ *#7353#។ នៅពេលដែលអ្នកវាយបញ្ចូលកូដនេះក្នុង កន្លែង Dialer នោះវានឹងលោតចេញអោយយើងតេស្តម្តងមួយៗ។

តើ​អ្នក​ត្រូវ​ពិនិត្យ​មើល ឬ ធ្វើ​តេស្ត​លើ​អ្វីខ្លះ​មុន​នឹង​ទិញ​ទូរស័ព្ទ Android មួយ​ទឹក?

  1. ពិនិត្យមើលលើឆ្នាំងសាក និង កាស

ទិញទូរស័ព្ទមួយទឹកអ្នកក៏ត្រូវពិនិត្យអោយបានដិតដល់លើកាស និង​ ឆ្នាំងសាកដែរ ព្រោះបើយើងប្រើ​ឆ្នាំង​​សាក​អាយ វាអាចបណ្តាលអោយទូរស័ព្ទដែលយើងបំរុងនឹងទិញឆាប់ខូចថ្ម ឬ សាក​មិន​សូវ​ឆាប់​ពេញ។ ម្យ៉ាងទៀតទូរស័ព្ទខ្លះក៏ភ្ជាប់មកជាមួយនឹងឆ្នាំងសាកដែលសាកថ្មបានលឿន ដូច្នេះអ្នកគួរ​ពិនិត្យ​មើលលើឆ្នាំងសាក និង​ កាស អោយបានត្រឹមត្រូវ។

តើ​អ្នក​ត្រូវ​ពិនិត្យ​មើល ឬ ធ្វើ​តេស្ត​លើ​អ្វីខ្លះ​មុន​នឹង​ទិញ​ទូរស័ព្ទ Android មួយ​ទឹក?

ម្យ៉ាងវិញទៀតបើអ្នកទិញទូរស័ព្ទមួយទឹក ដែលជាស៊េរីចេញមិនដល់ 1 ឆ្នាំ អ្នកក៏គួរតែសួររកប័ណ្ណធានា​ដែលនៅមានសុពលភាពចំពោះទូរស័ព្ទនោះ ព្រោះវាអាចមានប្រយោជន៍ ប្រសិនបើទូរស័ព្ទមានបញ្ហា យើង​អាចយកវាទៅជុសជុលនៅមជ្ឈមណ្ឌលបំរើសេវាកម្មនៃទូរស័ព្ទនោះបាន។ ខេមបូរីផតសង្ឃឹមថា គន្លឹះខាងលើនឹងអាចជួយអ្នកអោយទិញទូរស័ព្ទមួយទឹកបានម៉ាស៊ីនស្អាត និង គុណភាពល្អ។ បើអ្នកមាន​បទ​ពិសោធន៍ទិញទូរស័ព្ទមួយទឹកផ្សេងទៀតអ្នកអាចចែករំលែកមតិនៅខាងក្រោមនេះបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តើ​អ្នក​ត្រូវ​ពិនិត្យ​មើល ឬ ធ្វើ​តេស្ត​លើ​អ្វីខ្លះ​មុន​នឹង​ទិញ​ទូរស័ព្ទ Android មួយ​ទឹក?

  • ដោយ: Samphas
  • 9:35 AM, 26 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ