របៀបថែទាំសុខភាពស្ដ្រីទៅតាមវ័យ

នៅពេលចាប់ផ្ដើមក្លាយទៅជាស្ដ្រីម្នាក់នៅពេលមិនទាន់គ្រប់ការ ឬគ្មានរដូវនោះ ពួកគេគ្រាន់តែជាក្មេងស្រីតែប៉ុណ្ណោះ។ ប៉ុន្ដែនៅពេលចាប់ផ្ដើមមានរដូវនាង បានក្លាយទៅជាស្ដ្រីម្នាក់ដែលត្រូវប្រឈមនឹងបញ្ហាជាច្រើន។ ជាទូទៅកុមារីចាប់ផ្ដើមមានរដូវដំបូងនៅពេលដែលពួកគេមានអាយុពី ១២ឆ្នាំឡើងទៅ។ មានកុមារីមួយចំនួនពួកគេនៅមិនទាន់យល់អំពីអ្វីដែលហៅថាការមករដូវនោះទេ? ហើយក៏មិនដឹងថា ថែទាំខ្លួន យ៉ាងណានោះឡើយ? ហេតុនេះអ្នកម្ដាយជាមនុស្សទីមួយ ដែលត្រូវជួយកូនក្នុងបញ្ហានេះ។ ក្មេងស្រីនៅពេលមានរដូវដំបូង នាងតែង តែមានអារម្មណ៍ភិតភ័យ ហេតុនេះអ្នកម្ដាយគួរតែពន្យល់កូនអំពីការមករដូវដល់កូន ហើយលើកទឹកចិត្ដពួកគេនៅពេលដែលឈាន ដល់វ័យជំទង់។
របៀបថែទាំសុខភាពស្ដ្រីទៅតាមវ័យ
-អ្នកម្ដាយគួរណែនាំអំពីការមានរដូវឱ្យកូនស្រីយល់ត្រួសៗ ចៀសវាងភាពតក់ស្លុតពេលមានរដូវដំបូង។ មានក្មេងស្រីខ្លះអាចមានរដូវលឿនជាងប្រក្រតី ដូច្នេះហើយនៅពេលកូនស្រីអាយុ៨ ឬ៩ឆ្នាំ អ្នកម្ដាយត្រូវតែពន្យល់កូនត្រួសៗអំពីការមករដូវនេះ។ នៅពេលដែលកូនផ្លាស់វ័យ គួរឧស្សាហ៍និយាយលេងជាមួយកូន ផ្ដល់ទំនុកចិត្ដដល់កូន ដើម្បីនៅពេលមានរឿងអ្វីកូនអាចប្រាប់យើងបាន ហើយយើងអាចជួយគេបានទាន់ពេលវេលា។ មិនត្រូវអាងអំណាចគាបសង្កត់កូន នាំឱ្យកូនខ្លាចមិនហ៊ាននិយាយរឿងប្រាប់នោះទេ។
-អ្នកម្ដាយគប្បីពន្យល់កូនឱ្យដឹងថា នៅពេលពេញវ័យនឹងមានការប្រែប្រួលមួយចំនួន ដូចជាសុដន់ឡើងធំ មានរោមត្រង់ បរិវេណអវយវៈភេទ ហើយមានឈាមរដូវដែលស្ដ្រីគ្រប់គ្នាតែងតែជួបប្រទះដូចៗគ្នា គ្មានអ្វីគួរឱ្យខ្មាសអៀននោះទេ។ ទាំងអស់នេះ ហើយជាជំហាននៃការក្លាយទៅស្ដ្រីពេញរូបរាងម្នាក់។
-នៅពេលកូនស្រីផ្ដើមមានរដូវ អ្នកម្ដាយត្រូវបង្ហាត់កូនពីវិធីប្រើសំឡីអនាម័យឱ្យបានត្រឹមត្រូវ ដោយផ្លាស់ប្ដូរសំឡី អនាម័យនៅរៀងរាល់៤ម៉ោងម្ដង។ ប្រសិនបើកូនស្រីមានការឈឺចាប់នៅពេលមានរដូវ អ្នកម្ដាយគួរណែនាំកូនឱ្យប្រើថ្នាំបំបាត់ការ ឈឺចាប់ ឬស្អំទឹកក្ដៅនៅលើក្បាលពោះ ដើម្បីបន្ថយអាការឈឺចាប់។ ការធ្វើបែបនេះកូនស្រីនឹងបានធូរស្បើយពីអារម្មណ៍ភិតភ័យ បាន។ ចំពោះរយៈពេលមករដូវរបស់ស្ដ្រីត្រឹមត្រូវ គឺឈាមរដូវធ្លាក់មកក្នុងរយៈពេលពីបីថ្ងៃទៅមួយសប្ដាហ៍ជាទៀងទាត់រាល់មួយខែម្ដង។  ប្រការគួរប្រតិបត្ដិ នៅពេលមករដូវដំបូង មានបញ្ហាមួយចំនួននៅពេលមានរដូវ ដែលក្មេងស្រីទាំងអស់ត្រូវដឹងគឺ ៣យ៉ាង៖
របៀបថែទាំសុខភាពស្ដ្រីទៅតាមវ័យ
១.ត្រូវប្រើប្រាស់សំឡីអនាម័យឱ្យបានត្រឹមត្រូវ នៅមុនពេលចេញទៅសិក្សា។ លុះពេលត្រឡប់មកផ្ទះវិញពេលថ្ងៃត្រង់ គប្បីត្រូវផ្លាស់សំឡីអនាម័យចេញ មិនត្រូវទុកវានៅពីព្រឹករហូតដល់ល្ងាចនោះទេ។ ត្រូវផ្លាស់ទាំងខោទ្រនាប់ផងដែរ ប្រសិនបើ ឈាមរដូវប្រឡាក់ គឺដើម្បីកុំឱ្យប្រឡាក់ដល់សំពត់ ឬខោខាងក្រៅទៀត។ ត្រូវឧស្សាហ៍ប្ដូរសំឡីអនាម័យ ដើម្បីកុំឱ្យកកិត ឬរលាក ទ្វារមាស និងចៀសវាងការជះក្លិនមិនល្អមកខាងក្រៅ។ ក្នុងការចូលបន្ទប់ទឹកផ្លាស់ប្ដូរសំឡី គឺត្រូវដុសលាងឱ្យបានស្អាត រហូត ដល់បាត់ក្លិន ទើបយើងផ្លាស់សំឡីមួយទៀត។ ចំពោះអ្នកដែលមករដូវច្រើន ត្រូវប្រើសំឡីអនាម័យដែលក្រាស់បន្ដិច។
  ២.នៅពេលដឹងថាខ្លួនមានរដូវហើយ មានន័យថាខ្លួនពេញក្រមុំហើយ ពោលគឺជាវ័យគ្រប់ការ។ ដូច្នេះកាលណាយើងមាន ការរួមដំណេកជាមួយមនុស្សប្រុស យើងនឹងអាចមានកូន។ ប្អូនៗស្ដ្រី នៅពេលមករដូវលើកដំបូង មិនត្រូវអល់ឯកទេ ត្រូវហ៊ាន និយាយប្រាប់ម្ដាយ ឬចាស់ទុំ ដើម្បីឱ្យលោកជួយពន្យល់ណែនាំ។
៣.ចំពោះចំណីអាហារ មិនចាំបាច់តមចំណីទេ គឺបរិភោគជាធម្មតា ព្រោះថា ដើម្បីមករដូវបានល្អ ទាល់តែយើងបរិភោគ អាហារឱ្យបានគ្រប់សព្វ ដើម្បីឱ្យអាហារនោះផលិតចេញជាឈាមរដូវបាន។ មានអ្នកខ្លះពេលមករដូវមានភាពស្លេកស្លាំង។ ករណី ដូចនេះ ត្រូវបន្ថែមចំណីឱ្យបានច្រើនដូចគ្នាដែរ ចំពោះនារីដែលរើសចំណីអាហារមិនសូវញ៉ាំចំណីអាហារ ក្នុងកំឡុងពេលនេះគួរតែញ៉ាំ ចំណីអាហារបន្ថែមទៀត។ ចំណីអាហារទាំងនោះអាចជាផ្លែឈើគ្រប់មុខ(ព្រោះវាមានវីតាមីនគ្រប់គ្រាន់) ឬចំណីអាហារផ្សេងៗ ទៀត។ ការបរិភោគចំណីអាហារបន្ថែមនេះ អាចចៀសវាងបាននូវភាពស្លេកស្លាំង ព្រោះថានៅពេលមករដូវ ស្ដ្រីត្រូវបាត់បង់ជាតិដែក និងជាតិកាល់ស្យូមយ៉ាងច្រើនរួចទៅហើយ៕ 

អត្ថបទ៖ ដេវីដ