​ក្មេង​ប្រុសអា​យុ៦​ឆ្នាំប​ង្ហាញទ​ង់ជាតិ​និង​ដាវនៃ​រដ្ឋអ៊ីស្លាម​ខណៈ​ឳពុក​ត្រូវបា​ន​នាំ​ទៅ​កាន់​តុលាការ​

​(អង់គ្លេស)៖ ​​កូនប្រុស​របស់​អាល់ប្រាហ៊ីម​ អាន់ដ័រសាន់ ​បាន​​ត្រាប់តាម​នូវសកម្មភាព​របស់​ក្រុមរ​ដ្ឋអ៊ីស្លាម​​ ដែលសកម្មភាពនេះ​កើត​ឡើង​នៅក្នុ​ងប​ន្ទប់​ទទួល​ភ្ញៀវ​នៃ​ផ្ទះកុ​មារ​នេះ។ ​នៅខា​ងក្រោយវាំ​ងន​ន​នៅ​ក្នុង​ផ្ទះកុមារ​នៅ​ក្នុង​ប្រទេសអង់គ្លេស ​ដែល​ក្មេង​ប្រុសដ៏​តូច​រូប​នេះ ​បាន​បង្ហាញ​នូវ​រូបថត​មួយ​សន្លឹក​បញ្ជាក់ពី​ការគាំទ្ររដ្ឋអ៊ីស្លាម​។​​
​ក្មេង​ប្រុសអា​យុ៦​ឆ្នាំប​ង្ហាញទ​ង់ជាតិ​និង​ដាវនៃ​រដ្ឋអ៊ីស្លាម​ខណៈ​ឳពុក​ត្រូវបា​ន​នាំ​ទៅ​កាន់​តុលាការ​
ជាមួយនឹងស្នាមញញឹម ឈរសង្ហារ ដើម្បីសម្តែងនូវការប្រឆាំងខណៈដែលឳពុករបស់គេកំពុងតែថតដោយមានមោទនៈនូវសកម្មភាពរបស់ក្មេងតូចនេះ។ តែនេះវាមិនមែនជាសកម្មភាពធម្មតានៃការលេងដូចក្មេងទូទៅនោះទេ ខណៈ ដែលកុមារតូចនេះកំពុងបង្ហាញទង់ជាតិនៃក្រុមរដ្ឋអ៊ីស្លាម ដែលសកម្មភាពនេះ គឺជាការបង្វឹកពីឪពុករបស់ខ្លួនផ្ទាល់។
​ក្មេង​ប្រុសអា​យុ៦​ឆ្នាំប​ង្ហាញទ​ង់ជាតិ​និង​ដាវនៃ​រដ្ឋអ៊ីស្លាម​ខណៈ​ឳពុក​ត្រូវបា​ន​នាំ​ទៅ​កាន់​តុលាការ​
ឳពុករបស់ក្មេងប្រុសគឺ អាល់ប្រាហ៊ីម អាន់ដ័រសាន់ អាចប្រឈមទៅនឹងផ្លូវច្បាប់ខណៈដែលគាត់ព្យាយាមគាំទ្រពួកអ៊ីស្លាមជ្រុលនិយម។ បុរសរូបនេះល្បីល្បាញផងដែរថា ជាបុរសម្នាក់ក្នុងចំនោមបុរសផ្សេងទៀតដែលបានគាំទ្រពួកអ៊ីស្លាម។ បុរសនេះ បាននិយាយថាគេគ្រាន់តែប្រើសិទ្ធិគេដើម្បីផ្សព្វផ្សាយអំពីសាសនាតែប៉ុណ្ណោះ។
តែទោះបីជាយ៉ាងណាក៏ដោយ បុរសនេះមិនអាចគេចពីផ្លូវច្បាប់នៃប្រទេសអង់គ្លេសបានទេណះដែលព្យាយាមចូលទៅជិតក្រុមរដ្ឋអ៊ីស្លាម៕

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ mirror