​អ្នក​នេសាទថៃ​ប្រទះ​ឃើញបំ​ណែក​យន្ត​ហោះ ​សង្ស័យ​ថា​ជាបំ​ណែករ​បស់ M​H370​

​បំណែក​ថ្មី​មួយ ​ដែល​វា​ហបី​ដូច​ជា​បំណែក​យន្ត​ហោះ​នោះ ​ត្រូវ​បាន​អ្នក​នេសាទ​ថៃ​ប្រទះ​ឃើញ​នៅ​ឆ្នេរស​មុទ្រ​ Nakhon ​Si ​Thammarat ​ហើយ​ត្រូវ​បានគេ​បញ្ជូន​ទៅកាន់​ទីក្រុង​បាំងកក ​ហើយ​ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការសន្និដ្ឋាន​ជា​បឋមថា​ វាជាបំណែក​យន្ត​ហោះ ​ក៏​ប៉ុន្តែ​មិន​ប្រាក​ដថា​ជា​បំណែក​យន្ត​ប្រភេទ​ណា​មួយ​ឡើយ​។ ​នេះ​បើ​តាម​ការ​សែត B​angkok Post ​ចេញ​ផ្សាយកា​លពីថ្ងៃទី​២៥ ខែ​មករា ​ឆ្នាំ២​០១៦។​​ ​
​អ្នក​នេសាទថៃ​ប្រទះ​ឃើញបំ​ណែក​យន្ត​ហោះ ​សង្ស័យ​ថា​ជាបំ​ណែករ​បស់ M​H370​
​តាម​ប្រភពដ​ដែល​បញ្ជាក់​ថា ​ក្រុម​អ្នកជំ​នាញរ​បស់ថៃកំ​​​​​ពុង​ធ្វើ​ការ​ត្រួត​​ពិនិត្យស្រាវ​ជ្រាវ​លើ​បំណែក​ថ្មី​មួយ​នេះ ​ហើយ​អ្វី​ដែល​គេ​អាច​​សង្ស័យនោះ​​ថា វា​ជាបំ​ណែកយ​ន្ត​ហោះ​របស់​ក្រុម​ហ៊ុន ​​ម៉ាឡេស៊ី ​អ៊ែរឡាញ ​ជើង​ហោះហើរ ​MH370 ​ដែល​បាន​បាត់ខ្លួ​នរ​ហូតម​កដ​ល់​ពេល​នេះ​​មានរយៈ​ពេល​ជិត​២​ឆ្នាំ​មក​​ហើយ។​
​គួរ​រំលឹក​ថា ​យន្ត​ហោះរ​បស់​ម៉ាឡេស៊ី ​Malaysia Airlines Flight MH370 ​ដែល​មាន​ផ្ទុក​អ្នកដំ​ណើរ​ចំនួន ​២៣៩នា​ក់​នៅ​លើយន្ត​ហោះ​នោះ ​បាន​បាត់​ដំណឹង​កាល​ពីថ្ងៃ​​ទី០៨ ​ខែមី​នា ​ឆ្នាំ​២០១៤ ​កន្លង​ទៅ៕​​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Bangkokpost