Mate 8 ត្រៀម​សម្ពោធ​នៅ​ថៃ​​អញ្ជើញ​អ្នក​សារ​ព័ត៌មាន​ពី​អាស៊ី​ទៅ​ចូលរួម


Mate 8 ត្រៀម​សម្ពោធ​នៅ​ថៃ​​អញ្ជើញ​អ្នក​សារ​ព័ត៌មាន​ពី​អាស៊ី​ទៅ​ចូលរួម

Huawei ត្រៀម​សម្ពោធ​ទូរសព្ទ​ស៊េរី​ថ្មី​ចុងក្រោយ Mate 8 នា​ទីក្រុង​បាងកក​ដោយ​បាន​អញ្ជើញ​បណ្ដាញ​សារព័ត៌មាន​ពី​តំបន់​អាស៊ី​និង​ដៃ​គូ​អាជីវកម្ម​ជាច្រើន​ទៅ​ចូលរួម។ ការ​សម្ពោធ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ ២៨ ខាង​មុខ​ ក៏​ជា​ការ​ប្រកាស​​ដែល​ក្រុមហ៊ុន​ទូរសព្ទ​លំដាប់​ទី​ ៣ លើ​ពិភពលោក​នេះ​នឹង​​បញ្ចេញ​​លក់​​ទូរសព្ទ​ស៊េរី​ថ្មី​ចុងក្រោយ​របស់​ខ្លួន​​នៅ​​ទីផ្សារ​តំបន់​អាស៊ី។

 

Mate 8 ត្រៀម​សម្ពោធ​នៅ​ថៃ​​អញ្ជើញ​អ្នក​សារ​ព័ត៌មាន​ពី​អាស៊ី​ទៅ​ចូលរួម

 

លោក អែម យុទ្ធូ នាយក​ទីផ្សារ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​ដែល​នឹង​ដឹក​នាំ​ក្រុម​ការងារ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សម្ពោធ Mate 8 នា​ទីក្រុង​បាងកក​បាន​ឲ្យ​ដឹង​ថា ការ​សម្ពោធ Huawei Mate 8 ជា​ព្រឹត្តិការណ៍​ដ៏​ធំ ដែល​ក្រុមហ៊ុន​នឹង​បង្ហាញ​ទូរសព្ទ​ម៉ូដែល​ចុងក្រោយ​ដល់​អតិថិជន​នៅ​តំបន់​អាស៊ី។ ក្នុង​កម្មវិធី​មាន​ការ​អញ្ជើញ​បណ្ដាញ​សារព័ត៌មាន​និង​ដៃ​គូ​អាជីវកម្ម​ពី​ក្នុង​តំបន់ ដើម្បី​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ៗ​របស់​ក្រុមហ៊ុន។

 

Huawei បាន​ឲ្យ​ដឹង​ថា នា​ឱកាស​សម្ពោធ​ទូរសព្ទ Mate 8 នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​ទូត​សុច្ឆន្ទៈ​របស់ Huawei ប្រចាំ​ប្រទេស​អាស៊ី​នីមួយៗ រួម​ទាំង​តារា​ចម្រៀង តារា​សម្ដែង​ល្បីៗ អាជីវករ និង​អ្នកសារព័ត៌មាន​ក្នុង​តំបន់​ប្រមាណ 500 នាក់។ ក្នុង​នោះ​ស្ថាប័ន​ព័ត៌មាន​មក​ពី​ប្រទេស​កម្ពុជា​ប្រហែល ២០ នាក់​ក៏​នឹង​ចូលរួម​កម្មវិធី​សម្ពោធ​ទូរសព្ទ​ស៊េរី​ថ្មី​នេះ។

 

Mate 8 ជា​ស្មាតហ្វូន​សម័យ​ទំនើប សមត្ថភាព​កំពូល​ជាមួយ​ការ​រចនា​ដ៏​ទាក់ទាញ។ តួ​ធ្វើ​ពី​អាលុយមីញ៉ូម​រលោង​ស្រិល  ស្តើង ស្រាល។ ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ 16 MP និង​មុខ 8 MP ទូរសព្ទ​ស៊េរី​ថ្មី​របស់ Huawei នេះ មាន​មុខងារ​ថ្មី​មិន​ចាញ់​កាមេរ៉ា​អាជីព​ដូចជា ISO, S, EV, AF, WB ដែល​អាច​ប្រជែង​កាមេរ៉ា​ប្រភេទ DSLR បាន។

 

ក្រៅ​ពី​នោះ Mate 8 មាន​ថាមពល​ថ្ម​ខ្លាំង និង​បំពាក់​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​ជំនាន់​ថ្មី​ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់។ តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត Mate 8 នឹង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​​ក្នុង​តម្លស​ប្រហែល ៦០០ ដុល្លារ ជាមួយ​ជម្រើស​ពីរ​ពណ៌​គឺ​ពណ៌​មាស និង​មាស​កាហ្វេ៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា