វាយ​ចោរលួច​ទូរស័ព្ទ​ស្ទើរ​ស្លាប់ ទើប​ព្រម​ប្រគល់ឱ្យ​សមត្ថកិច្ច​

Doliprane TVC

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក ៣ នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ ហើយ​ត្រូវបាន​ម្ចាស់​ទាន់​ស្រែក​ឆោឡោឡើង​បង្ក​ការភ្ញាក់ផ្អើល និង វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ កាលពី​វេលា​ម៉ោង ១ នឹង ៥០ នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវ ១៨២ កែង​នឹង​ផ្លូវ​លេខ ៦៣ ស្ថិតក្នុង សង្កាត់​បឹង​រ៉ាំ​ង ខណ្ឌដូនពេញ ។

វាយ​ចោរលួច​ទូរស័ព្ទ​ស្ទើរ​ស្លាប់ ទើប​ព្រម​ប្រគល់ឱ្យ​សមត្ថកិច្ច​

បើតាម​ការរៀបរាប់​ពី​បុរស​ជា​សន្តិសុខ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​គាត់​បាន​ដេក​យាម​នៅខាងមុខ​ផ្ទះ​តាម​បណ្តោយ​ផ្លូវ​លេខ ២០០ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ៣ នាក់​បានធ្វើ​សកម្មភាព​ចូលក្នុង​រើកកាយ​មុង​របស់ខ្លួន បំណង​លួ​យ​ទូរស័ព្ទ​ដែល​នៅក្បែរនោះ ។

វាយ​ចោរលួច​ទូរស័ព្ទ​ស្ទើរ​ស្លាប់ ទើប​ព្រម​ប្រគល់ឱ្យ​សមត្ថកិច្ច​

ពេលនោះ​គាត់​ក៏បាន​ស្រែក​ឆោឡោឡើង​ជនសង្ស័យ​ក៏បាន​នាំគ្នា​រត់ ហើយ​សន្តិសុខ​ក៏​ដេញតាម​ពីក្រោយ និង ត្រូវ​ជនសង្ស័យ​រើស​ដុំថ្ម​គប់​តដៃ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ព័​ទ្ឋ​ចាប់បាន​ម្នាក់ នៅតាម​បណ្តោយ​ផ្លូវ​លេខ ៦៣ កែង​នឹង​ផ្លូវ​លេខ ១៨២ និង វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ស្ទើរ​ស្លាប់​ស្ទើរ​រស់ សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង ទើប​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឱ្យមក​យក ។ ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង បាន​នាំ​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋ​បាន​បឹង​រ៉ាំ​ង ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕ TV5

វាយ​ចោរលួច​ទូរស័ព្ទ​ស្ទើរ​ស្លាប់ ទើប​ព្រម​ប្រគល់ឱ្យ​សមត្ថកិច្ច​