សុនខមួយក្បាល លបចេញពីផ្ទះ ចូលរត់ប្រណាំងម៉ារ៉ាតុង ជាមួយមនុស្ស ឈ្នះបានមេដាយ រីឯម្ចាស់ បានត្រឹមហួសចិត្ត

សហរដ្ឋអាមេរិក៖ រឿងហេតុដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយសុនខញី មួយក្បាល បានលបចេញពីផ្ទះ បន្ទាប់ពីម្ចាស់របស់វា បានលែងវា ដើម្បីឲ្យវា ទៅធ្វើកិច្ចការ ផ្ទាល់ខ្លួន ដូចជាបន្ទោរបង់ ជាដើម។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សុនខញីនោះ មានឈ្មោះថា Ludivine អាយុ ២ឆ្នាំកន្លះ បានលបចេញពីផ្ទះ តាមច្រកខាងក្រោយ រួចបានដើរ ជុំវិញទីក្រុង រហូតចូលទៅដល់ តំបន់ចាប់ផ្តើម នៃការប្រកួត រត់ពាក់កណ្តាលម៉ារ៉ាតុង “Trackless Train Trek Half Marathon” ដែលបានធ្វើឡើង ក្នុងទីក្រុង Elkmont រដ្ឋ Alabama សហរដ្ឋអាមេរិក មានចំងាយ ពីផ្ទះរបស់វា ប្រមាណជា ៤០០ម៉ែត្រប៉ុណ្ណោះ។

សុនខមួយក្បាល លបចេញពីផ្ទះ ចូលរត់ប្រណាំងម៉ារ៉ាតុង ជាមួយមនុស្ស ឈ្នះបានមេដាយ រីឯម្ចាស់ បានត្រឹមហួសចិត្ត
សត្វសុខន ឈ្មោះ Ludivine កំពុងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ជាមួយមនុស្ស

ជាមួយគ្នានេះដែរ នៅពេលដែល Ludivine បានមកដល់ កន្លែងប្រកួត វាក៏បានរត់ប្រណាំង ជាមួយនឹង អ្នកប្រកួត (មនុស្ស) ដទៃទៀត សរុបចំងាយ ២១គីឡូម៉ែត្រ រហូតបានទៅដល់ទី ក្នុងលេខរៀងទី៧ ដោយចំណាយ អស់រយៈពេល ៤ម៉ោងកន្លះ និងបានឈ្នះមេដាយមួយ តែម្តង។

សុនខមួយក្បាល លបចេញពីផ្ទះ ចូលរត់ប្រណាំងម៉ារ៉ាតុង ជាមួយមនុស្ស ឈ្នះបានមេដាយ រីឯម្ចាស់ បានត្រឹមហួសចិត្ត
សត្វសុខន ឈ្មោះ Ludivine កំពុងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ជាមួយមនុស្ស

គួរបញ្ជាក់ផងដែរថា សុនខញីដ៏អស្ចារ្យ មួយក្បាលនេះ បានរត់ និងឈ្នះមេដាយ ដោយមិនមានការដឹកនាំ ឬបង្គាប់ ពីម្ចាស់ របស់វាឡើយ។

អ្នកស្រី April Hamlin អាយុ ៤៣ឆ្នាំ គឺជាម្ចាស់ របស់សុនខឈ្មោះ Ludivine បានឲ្យដឹងថា អ្វីដែលអ្នកស្រីបានធ្វើ គឺបើកទ្វាផ្ទះ បន្ទាប់មក Ludivine ក៏បានលបចេញពីផ្ទះ និងមករត់ប្រណាំង ជាមួយមនុស្ស តែម្តង។ អ្នកស្រី Hamlin បានឲ្យដឹងទៀតថា អ្នកស្រីទទួលបានសារ និងរូបថត របស់ Ludivine ពីមិ្តភក្តិ ដែលបានស្ម័គ្រចិត្តធ្វើការ ក្នុងការប្រកួត រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះ ទើបអ្នកស្រីបានដឹង អំពីរឿងនេះ។

សុនខមួយក្បាល លបចេញពីផ្ទះ ចូលរត់ប្រណាំងម៉ារ៉ាតុង ជាមួយមនុស្ស ឈ្នះបានមេដាយ រីឯម្ចាស់ បានត្រឹមហួសចិត្ត
សត្វសុខន ឈ្មោះ Ludivine កំពុងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ជាមួយមនុស្ស

អ្នកស្រី Hamlin បាននិយាយថា ជាការពិតណាស់ Ludivine បានរត់ចំងាយ ២១គីឡូម៉ែត្រ ពិតជាធ្វើឲ្យអ្នកស្រី ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតាមធម្មតា Ludivine ពិតជាខ្ជិល ខ្លាំងណាស់។

យ៉ាងណាមិញ លោក Tim Horvath អាយុ ៤៩ឆ្នាំ គឺជាកីឡាករ មួយរូប ក្នុងការប្រកួត រត់ប្រណាំងនេះ បានប្រាប់ឲ្យដឹងថា គាត់បានរត់ ជាមួយនឹង Ludivine នៅតាមផ្លូវ ដោយ Ludivine បានឈប់ជាច្រើនដង ដោយសារតែ វាបានប្រទះឃើញ សត្វទន្សាយងាប់ សត្វសេះ និងគោ ហើយថែមទាំងជួប នឹងសត្វសុនខ ដទៃទៀត ដែលនៅតាមបណ្តោយផ្លូវនោះ ទៀតផង៕

សុនខមួយក្បាល លបចេញពីផ្ទះ ចូលរត់ប្រណាំងម៉ារ៉ាតុង ជាមួយមនុស្ស ឈ្នះបានមេដាយ រីឯម្ចាស់ បានត្រឹមហួសចិត្ត
សត្វសុខន ឈ្មោះ Ludivine ឈ្នះបានមេដាយមួយ ក្រោយរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង
សុនខមួយក្បាល លបចេញពីផ្ទះ ចូលរត់ប្រណាំងម៉ារ៉ាតុង ជាមួយមនុស្ស ឈ្នះបានមេដាយ រីឯម្ចាស់ បានត្រឹមហួសចិត្ត

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត