ប៉ូលិស​បេតិកភណ្ឌ​មួយរូប​បាញ់ ប្រជាជន​ម្នាក់​ស្លាប់ ក្រោយពេល​ផឹកស៊ី​ជាមួយគ្

​សៀមរាប: ប្រជាជន​ម្នាក់បាន​ស្លាប់​ភ្លាមៗនៅ​កន្លែងកើតហេតុ ដោយសារ​ការបាញ់ប្រហា​រ ដោយ​កាំភ្លើង​អាកា ពី​សំណាក់​មន្ត្រីនគរបាលការពារ​បេតិកភណ្ឌ​មួយរូប ដែល​កំពុងមាន​ភារកិច្ច​ការពារតំបន់​ប្រាសាទ​អង្គរ ក្នុង​ខេត្តសៀមរាប​។​
​    ​
​ហេតុការណ៍​បាញ់ប្រហារ​នេះ បានកើត​ឡើងនៅវេលា​ម៉ោង ៣ ជិត​ភ្លឺ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ប៉ុ​ស្កិ៍​គោលដៅ​យាម​ប្រចាំថ្ងៃ នៅ​ប្រាសាទព្រះខ័ន ក្នុងស្រុក​អង្គរធំ ខេត្តសៀមរាប​។​
​    ​
​សមត្ថកិច្ច បាន​អះអាងថា ជនដៃដល់​មាន ឈ្មោះ សួរ គឹម​សាន មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី ជា​មន្ត្រី​ប៉ុ​ស្កិ៍​ការពារ​គោលដៅ​ប្រាសាទព្រះខ័ន ចំណុះអោយ​ប្រធាន​អង្គភាព​បេតិកភណ្ឌ និង​ស្ថិតក្រោម​ការគ្រប់គ្រង​ពី នាយកដ្ឋាន​បេតិកភណ្ឌ​។​
​    ​
​ចំណែក​ជនរងគ្រោះ មានឈ្មោះ ជា ភា​រុណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។ ចំពោះ​ជនសង្ស័យ ក្រោយពី​បាញ់ប្រហារ ដោយ​កាំភ្លើង​អាកា​៤៧ រួចហើយ បាន​រត់​គេចខ្លួនបាត់ ដោយ​មិនបាន​យក​កាំភ្លើង​នោះ​ទៅជា​មួយ​ទេ ។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​យប់នោះ ជនរងគ្រោះ និង​ជនដៃដល់ បាន​ផឹក​ជុំគ្នា នៅ​ប៉ុ​ស្កិ៍​យាម​គោលដៅ​ប្រាសាទព្រះខ័ន​។ ជនដៃដល់ និង​ជនរងគ្រោះ ជា​មិត្ត​ភ័ក្ត្រ​នឹង​គ្នា​ទៀតផង​។ មុនពេល​កើតហេតុ​នោះដែរ ក៏មាន​ទំនាស់​បន្តិចបន្តួច ធ្វើអោយ​ជនដៃដល់ ទាញ​កាំភ្លើង​បាញ់ ជនរងគ្រោះ​តែម្តង​៕V/S