ស្រវឹង​ប្រពន្ធ​ថាអោយ ទាញ​កាំបិត​កាប់​ស្លាប់​

ត្បូងឃ្មុំ: ប្តី​ប្រមឹក​ចិត្តខ្លាំង​ម្នាក់ គ្រាន់តែ​ប្រពន្ធ​ថាអោយ​រឿង​ផឹកស៊ី តិចតួច​ខឹង​ទាញ​កាំបិត កាប់ប្រហារ​ប្រពន្ធ​ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ពេល​​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

ស្រវឹង​ប្រពន្ធ​ថាអោយ ទាញ​កាំបិត​កាប់​ស្លាប់​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ស្ថិតនៅ​ភូមិ​ទួល​វិហារ ឃុំ​ជិ​រោ​រ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

ស្រវឹង​ប្រពន្ធ​ថាអោយ ទាញ​កាំបិត​កាប់​ស្លាប់​

​ប្តី​ប្រមឹក​ចិត្តខ្លាំង​ឈ្មោះ ហម សារ៉េត អាយុ​៥២​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ពៅស្រីមុំ អាយុ​៥៣​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ក្រោយពីបង្កហេតុ រួច​ជនសង្ស័យ​ជា​ប្តី​បាន​រត់​គេចខ្លួនបាត់​។ បច្ចុប្បន្ន​ជនសង្ស័យ បានកំពុងតែ​សមត្ថកិច្ច​ដុតដៃ​ដុត​​ជើង​តាម​ចាប់ យកមក​ចាត់ការ​តាមច្បាប់ ៕