​តើ​កូន​អ្នកត្រូវការ​គេង​ប៉ុន្មាន​ម៉ោង​ទៅ​ទើប​គ្រប់​?

​តើ​កូន​អ្នកត្រូវការ​គេង​ប៉ុន្មាន​ម៉ោង​ទៅ​ទើប​គ្រប់​?

​តើ​អ្នក​កំពុងតែ​បារម្ភ​អំពី​ការ​គេង​របស់​កូន​ដែរ​ទេ​? តើ​កូន​អ្នក​កំពុងតែ​គេង​គ្រប់គ្រាន់​ហើយ​ឬ​នៅ​? តើ​អ្នក​គួរតែ​គិតគូរ​អំពី​ចំនួន​ម៉ោង​ដែល​គេ​ត្រូវ​គេង​ដែរ​ទេ​? តើ​អ្នក​គួរតែ​បារម្ភ​ថា​គាត់​មិន​គេង​នៅពេល​យប់​ដែរ​ទេ​? ករណី​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ពេលវេលា​ដែល​ក្មេង​គួរ​គេង​ប៉ុន្មាន​ទើប​ហើយ​ថា​គ្រប់គ្រាន់​។​

​ក្មេង​ទើប​កើត​ដល់ ៦​ខែ​
នេះ​គឺជា​ដំណាក់កាល​សន្តិភាព និង​មាន​ការ​សម្រាក​ពេញលេញ​មួយ​សម្រាប់​ជីវិត​កុមារ​។ កូន​អ្នក​គួរតែ​គេង​គ្រប់​ទៅ​កន្លែង​ពី ១៦ ទៅ​២០​ម៉ោង​ក្នុង​មួយថ្ងៃ​។ យ៉ាងណាមិញ ការប្រែប្រួល​ពេលវេលា​អាច​ខុសៗ​គ្នា​ពី​ក្មេង​ម្នាក់ៗ​។ ក្មេងៗ​អាច​ឧស្សាហ៍​ភ្ញាក់​ពី​គេង​ដើម្បី​ញ៉ាំ​ប​ន្ម​ថែក្រោយ​ពី​គេង​បាន​ពីរ​ទៅ​បី​ម៉ោង ឬ​តិច​ជាង​នេះ​។

ក្មេង​អាយុ​ចាប់ពី ៦ ទៅ​១២​ខែ​
ដោយសារ​ក្មេង​អាយុ​កាន់តែច្រើន គេ​ក៏​ចាប់ផ្តើម​ស្វែងយល់​អំពី​ពិភព​នៅ​ជុំវិញ​ខ្លួន​គេ​ដែរ​។ ឥឡូវនេះ ការ​គេង​របស់គេ​អាច​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ពី ១២ ទៅ​១៥​ម៉ោង ជាមួយនឹង​ការ​គេង​ថ្ងៃ​ប្រមាណ ៣​ម៉ោង​បន្ថែមទៀត​។

ក្មេង​អាយុ​ចាប់ពី ១ ទៅ​៣​ឆ្នាំ​
ក្នុង​វ័យ​នេះ​គឺ​ក្មេង​ចេះ​ដើរ​តេសតាស ហើយក៏​មាន​សកម្មភាព​ច្រើន​ដែល​ក្មេង​ត្រូវធ្វើ​ច្រើនជាង​ការ​គេង​ដែរ​។ យ៉ាងណាមិញ ជា​មធ្យម​ក្មេង​ក្នុង​វ័យ​នេះ ប្រហែល​ជា​ត្រូវកា​រគេង ១៣៣​ម៉ោង និង​គេង​ថ្ងៃ ២ ទៅ​៣​ម៉ោង​ទៀត​។

ក្មេង​អាយុ​ចាប់ពី ៣ ទៅ​៥​ឆ្នាំ​
ពិតណាស់ នេះ​គឺជា​អ​យុ​ដែល​កូន​អ្នក​រវល់​ច្រើនជាង​មុន​។ ខណៈពេល​ដែល​នេះ​គឺជា​របៀប​ធម្មតា​នៃ​ការរីកចម្រើន​របស់​គេ ការ​គេង​ក៏​នៅតែ​សំខាន់​ដែរ​។ ចំពោះ​រយៈពេល​នៃ​ការ​គេង​វិញ​តិច​បំផុត​គឺ ១២​ម៉ោង​។

ក្មេង​អាយុ​ចាប់ពី ៥ ទៅ​១០​ឆ្នាំ​ឡើង​
នៅពេល​ក្មេង​អាយុ​កាន់តែច្រើន ពេលវេលា​នៃ​ការ​គេង​របស់គេ​អាច​នឹង​ថយចុះ ប៉ុន្តែ​ចូរ​ប្រាកដថា គេ​គេង​តិច​បំផុត​ក៏៏​បាន ១០ ទៅ​១២​ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​កូន​អ្នកត្រូវការ​គេង​ប៉ុន្មាន​ម៉ោង​ទៅ​ទើប​គ្រប់​?已关闭评论
  • 68 views
  • Hide Sidebar
    A+
Publish on:2016/01/26  Category:សុខភាពកុមារ
Tags: