រឿង ៩​យ៉ាង​ដែល​អ្នក​ត្រូវធ្វើ​នៅ​ពេល​កូន​ក្តៅខ្លួន​

រឿង ៩​យ៉ាង​ដែល​អ្នក​ត្រូវធ្វើ​នៅ​ពេល​កូន​ក្តៅខ្លួន​

​នៅពេល​ដែល​កូន​ក្តៅខ្លួន អ្នក​ពិតជា​ឈឺ​ទាំង​កាយ និង​ចិត្ត​ដែរ​ហើយ​។ ប៉ុន្តែ​ចូរ​ចាំ​ថា ការ​ក្តៅខ្លួន​គឺជា​របៀប​ដែល​រាងកាយ​ប្រឆាំងនឹង​ការបង្ក​រោគ​។ បើសិន​ជា​កូន​តូច​អ្នក​កំពុងតែ​ក្តៅខ្លួន​មែន​នោះ កុំ​បាច់​បារម្ភ​អី។ ភាគច្រើន ការ​ក្តៅខ្លួន​គឺជា​ការបង្ក​រោគ​ដោយ​វីរុស ដែល​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។ នេះ​មិនមែន​មានន័យថា កូន​អ្នក​មិន​ត្រូវ​ការយកចិត្ត​នោះទេ​។ ខាងក្រោម​នេះ​គឺជា​រឿង​ខ្លះៗ​ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​កូន​ក្តៅខ្លួន​ខ្លាំង​។

មិន​ត្រូវ​ឱ្យ​គេ​ប្រើ​ថ្នាំ​ផ្សះ​
ភាគច្រើន​ក្មេង​ក្តៅខ្លួន​ខ្លាំង​បំផុត​គឺ ៣៧ ទៅ​៣៨ ​អង្សា​សេ និង​មិន​ត្រូវ​ការប្រើ​ថ្នាំ​ផ្សះ​ឡើយ​។ ការព្យាបាល​អាការៈ​ក្តៅខ្លួន​ជាមួយនឹង​សេរ៉ូ​ប៉ា​រ៉ានឹង​មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ ក្រោយ​ពី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​។ ចូរ​ចាំ​ថា ថ្នាំ​ផ្សះ​ប្រើ​បាន​ទាល់តែ​គ្រូពេទ្យ​សង្ស័យ​ទៅលើ​ការបង្ក​រោគ​ដោយ​បាក់តេរី និង​បណ្តាលឱ្យ​ក្តៅខ្លួន​។

​រក្សា​អនាម័យ​ដៃ​
​ការធ្វើ​បែប​នេះ​នឹង​ប្រាកដថា អ្នក​បាន​កាត់បន្ថយ​ការបង្ក​រោគ​បាន​ច្រើន​បំផុត​។ ការលាង​សម្អាត​ដៃ ឬ​ការប្រើ​ទឹក​លាងដៃ​មុនពេល និង​ក្រោយ​ញ៉ាំ​អាហារ​រួច​គឺជា​រឿង​ដ៏​សំខាន់​។

​ត្រូវ​ញ៉ាំ​អាហារ​ស្រស់ៗ​ជានិច្ច​
​ផ្លែឈើ ទឹក​ផ្លែឈើ​ធ្វើ​ដោយ​ខ្លួនឯង និង​អាហារ​ចំអិន​ដោយ​ខ្លួនឯង​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​កូន​កាន់តែ​ល្អ​ជាង​មុន​។

​ចៀសវាង​ការបង្ខំ​ឱ្យ​កូន​បៅ​បើ​គេ​រា​ក និង​ក្អួត​
​ស្ថិត​ក្នុង​ករណី​នេះ ដើម្បី​ជំនួស​នូវ​ការបាត់បង់​ជាតិ​ទឹក​យ៉ាង​ច្រើន អ្នក​គួរតែ​ឱ្យ​គេ​ញ៉ាំ​ទឹក​ណា​ដែល​មាន​អេឡិចត្រូលីត្រ​ខ្ពស់ ដូចជា​ទឹកអំបិល លាយ​ស្ករ​ដែល​ធ្វើឱ្យ​ខ្លួន​ឯង ទឹក​ផ្លែឈើ ឬ​ទឹក​ដែល​អាល​បង្គ្រប់​ជាតិ​ទឹកបាន​វិញ​។

​បន្ថែម​ប្រូ​បាយ​អូ​ទិច​ក្នុង​របប​អាហារ​
​ការធ្វើ​បែប​នេះ​នឹង​ជួយ​ដល់​ការរំលាយ​អាហារ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ទៀត​។

​បញ្ចុះ​កម្តៅ​
​យក​ល្អ​គួរតែ​ឱ្យ​ក្មេង​ងូតទឹក​ក្តៅ​ឧណ្ហៗ ឬ​ប្រើ​កន្សែង​ត្រជាក់​ស្អំ​ខ្លួន​។ អ្នក​ក៏​អាច​ធ្វើ​បែប​នេះ​ម្តងទៀត​នៅ​ពេល​ក្តៅខ្លួន​ម្តងទៀត​។

​តាមដាន​ទឹកនោម​
​បើសិន​ជា​កូន​អ្នក​មិន​នោម​រយៈពេល ៦ ទៅ ៦​ម៉ោង វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ខ្សោះ​ជាតិ​ទឹក​ហើយ​។ ដូច្នេះ​ការព្យាបាល​អាច​នឹង​តម្រូវ​ឱ្យ​ដាក់​សេរ៉ូម​តាម​សរសៃ​ហើយ​។

​ចៀសវាង​ការឱ្យ​ទឹក ឬ​អាហារ​ក្រោយ​ពី​គេ​ក្អួត​រួច​
​ចូរ​រងចាំ​យ៉ាងហោចណាស់ ៣០​នាទី​សិន​មុន​ពេល​ឱ្យ​អាហារ ឬ​ទឹក​ទៅ​កូន​ញ៉ាំ​បន្ទាប់ពី​ក្អួត​រួច​។

​រកមើល​សញ្ញា​ផ្សេងៗ​
​បើសិនជា​ការ​ក្តៅខ្លួន​របស់​កូន​មិន​ថយចុះ​ក្នុង​រយៈពេល ៣​ថ្ងៃ និង​មិន​ស្រួល ព្រមទាំង​ក្អួត​យ៉ាងហោចណាស់ ៥ ទៅ​៦​ដង​ក្នុង​មួយថ្ងៃ អ្នក​ប្រហែលជា​ត្រូវ​នាំ​គេ​ទៅ​ជួប​ពេទ្យ​កុមារ​ហើយ​។ ការ​ធ្វើតេស្ត​ឈាម ឬ​ទឹកនោម​អាចជា​រឿង​សំខាន់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។