ក្លឹប​នៅ​ចិន​ ជិត​ទិញ​បាន Ramires ក្នុង​តម្លៃ​៣៥លាន​​ដុល្លារ​

ក្លឹប​នៅ​ចិន​ ជិត​ទិញ​បាន Ramires ក្នុង​តម្លៃ​៣៥លាន​​ដុល្លារ​

Ramires ​កាន់​តែ​ខិត​ជិត​ ការ​​​ផ្ទេរ​ទៅ​កាន់​ក្របខ័ណ្ឌ Chinese Super League ចូលរួម​ជាមួយ​ក្លឹប​យក្ស​របស់​ចិន Jiangsu Suning ​ក្នុង​តម្លៃ​២៥​លាន​ផោន (ជាង​៣៥លាន​ដុល្លារ)។ ​នេះ​បើ​យោង​តាម​ប្រភព​ពី Sky sports។

 

ក្លឹប​នៅ​ចិន​ ជិត​ទិញ​បាន Ramires ក្នុង​តម្លៃ​៣៥លាន​​ដុល្លារ​ក្លឹប​នៅ​ចិន​ ជិត​ទិញ​បាន Ramires ក្នុង​តម្លៃ​៣៥លាន​​ដុល្លារ​

 

Ramires ដែល​ទើប​បន្ត​កុងត្រា​ថ្មី៤ឆ្នាំ​នៅ​ Chelsea កាល​ពី​ខែ​តុលា លេង​បាន​១៥​ប្រកួត​នៅ​រដូវកាល​នេះ​ និង​ស៊ុត​បញ្ចូល​ទី​​បាន​៣​គ្រាប់ ប៉ុន្តែ​ការ​មក​ដល់​របស់​គ្រូ​បង្វឹក​ថ្មី Guus Hiddink ធ្វើ​ឲ្យ​រូប​គេ​ជួប​ការ​លំបាក​ក្នុង​ការ​ប្រជែង​តំណែង​​ជម្រើស​ដំបូង។

 

ការ​បង្ហាញ​ខ្លួន​ចុងក្រោយ​បំផុត​របស់​គេ​ឲ្យ Chelsea គឺ​ក្នុង​ជ័យ​ជម្នះ ២-០ លើ Scunthorpe នៅ​ពាន FA Cup ហើយ នៅ Premier League វិញ អតីត​យុវជន​ក្លឹប Joinville រូប​នេះ ​មិន​ទាន់​បាន​លេង​នៅ​ឡើយ​តាំង​ពី​ប្រកួត​ស្មើ​ជាមួយ Manchester United កាល​ពី​ចុង​ខែ​មុន​មក។

 

កីឡាករ​ប្រេស៊ីលរូប​នេះ ត្រូវ​តោ​ខៀវ ទិញ​ពី Benfica ក្នុង​តម្លៃ​ ១៨,៩លាន​ផោន (២៦,៩លាន​ដុល្លារ) កាល​ពី​ឆ្នាំ​២០១០។ បើ​សិន​ជា​ការ​ផ្ទេរ​ទៅ​ចិន ជោគជ័យ​មែន Ramires នឹង​ត្រូវ​លេង​ក្រោម​ការ​ដឹកនាំ​របស់​អតីត​កីឡាករ Chelsea លោក Dan Petrescu ដែល​កំពុង​ដឹកនាំ​នៅ​ទីនោះ៕

 

 

 ក្លឹប​នៅ​ចិន​ ជិត​ទិញ​បាន Ramires ក្នុង​តម្លៃ​៣៥លាន​​ដុល្លារ​
 

ចុចអាន៖ Barca ចូល​រួម​ប្រជែង​ Real & Man Utd ចង់​បាន​ Hazard

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Skysports