ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

អ្នកស្រី Lynea  Lattanzio អាយុ​៦៧​ឆ្នាំ យក​ផ្ទះ​ធំ​មួយ​ធ្វើ​ជា​ជម្រក​សម្រាប់​ឆ្មា​ជាង​១០០០​ក្បាល​រស់នៅ ។ អ្នកស្រី​Lynea  បញ្ជាក់​ថា ឆ្មា​ជា​សត្វ​គួរ​ឱ្យ​ស្រឡាញ់ និង​ស្រស់​ស្អាត  ហេតុ​ដូច្នេះ​ទើប​គាត់​យកចិត្តទុកដាក់​លើ​សត្វ​ប្រភេទ​នេះ រហូត​ឱ្យ​ផ្ទះ​ធំ​នៅ​ដូច​មនុស្ស ។

បច្ចុប្បន្ន​ឆ្មា​ជាង​១០០០​ក្បាល ត្រូវ​អ្នកស្រី Lynea  Lattanzio ចិញ្ចឹម​ដោយ​យក​ផ្ទះ​របស់​ខ្លួន​ធ្វើ​ជា​មជ្ឈមណ្ឌល​សម្រាប់​ចិញ្ចឹម​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។

ការ​ចិញ្ចឹម​ឆ្មា​ទាំងនោះ​អ្នកស្រី Lynea  Lattanzio ជួប​បញ្ហា​លើ​រឿង​ផ្គត់ផ្គង់​ចំណីអាហារ ឱសថ និង​ការ​ផ្គត់ផ្គង់​ផ្សេង​ទៀត​ដោយ​ការ​ចំណាយ​ឡើង​ខ្ពស់​ដល់​ទៅ​១,៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ប្រសិនបើ​អ្នក​ដែល​មាន​សទ្ធា​ជ្រះថ្លា​ចង់​ជួយ ឬ​ចិញ្ចឹម​ឆ្មា​ទាំងនោះ​អាច​បរិច្ចាគ និង​អាច​ចូល​ទៅ​ទស្សនា​បាន​ដោយ​សប្បាយ​រីករាយ ៕