ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៥ ​ខែមករា​ ឆ្នាំ​២០១៦ ការដ្ឋាន​ផ្លូវ​លេខ​២០១១ សម្រេច​ដាក់​លូ​បា​នប​ព្ចា​ប់១០០% និង​ស្ថាបនា​ចាក់​បេតុង​សម្រេច​បាន៣៥%​​ហើយ​ ។

សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​​ដំណើរ​ការ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ និង​ដាក់​លូ នៅ​(​ផ្លូវ​មុខ​មន្ទីរ​ទាំង​៦) ដោយ​ស្ថាបនា​ផ្លូវ​បេតុង​អារ​មេ កម្រាស់២០​​សង់​ទីម៉ែត្រ​ ​និង​ទទឹង១៥​ម៉ែត្រ ​ដែល​មាន​ចម្ងាយ​ប្រវែង៨០៥ម៉ែត្រ ចាប់ពី​ផ្លូវ​លេខ​១៩២៨​រហូត​​ដល់​ផ្លូវ​ក្រាំងធ្នង់ និងផ្លូវ​​ប្រវែង១៥៣ម៉ែត្រ ទទឹង១២ម៉ែត្រ ​។ ដាក់​លូ​ទំហំ១.២ម៉ែត្រ ប្រវែង ៩៥៣​ម៉ែត្រ ៕