ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​ប្រភពពីមន្រ្តីគណបក្សសង្រ្គោះជាតិបានឲ្យដឹងថា​ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា​ នឹងចូលជួបសម្តែង​ការគួរសមនិង​ពិភាក្សាការងារ​ជាមួយរដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិក ​លោក ចន ឃេរី ​នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ​ទល់មុខសាលារាជធានីភ្នំពេញ ​វេលាម៉ោង១១និង៣០នាទី ​ថ្ងៃត្រង់ថ្ងៃទី២៦ មករា ២០១៦ ។

ប្រភពបន្តថា ​នៅក្នុងជំនួបនោះលោក កឹម សុខា​ នឹងលើកយកបញ្ហារបស់លោក​ សម រង្ស៊ី ​ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ​ការដកអភ័យឯកសិទ្ឋិនិង​ដក​តំណែងលោក​ និង ការប្រើអំពើហិង្សាលើតំណាងរាស្រ្ត​ ទៅពិភាក្សាជាមួយ​លោកប្រមុខការទូតអាមេរិក ចន ឃេរី ៕