ការ​ពិត ខេម ​ជា​អតីត​កីឡាករ​បាល់​ទាត់​មួយ​រូប​ដែរ!

ការ​ពិត ខេម ​ជា​អតីត​កីឡាករ​បាល់​ទាត់​មួយ​រូប​ដែរ!

​តារា​ចម្រៀង​សំឡេង​ស្អក  ខេម បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ក៏​ជា​អតីត​កីឡាករ​បាល់ទាត់​មួយ​រូប​ដែរ​ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ស្រុក​កំណើត​របស់​លោក​ផ្ទាល់។

 

ការ​ពិត ខេម ​ជា​អតីត​កីឡាករ​បាល់​ទាត់​មួយ​រូប​ដែរ!

 

ថ្លែង​ក្នុង​ឱកាស​កម្មវិធី​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម Cambodia All Stars បាន​យក​ឈ្នះ​ក្រុម​យក្ស​អាស៊ី Buriram United របស់​ថៃ នា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិកាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​​ម្ចាស់​បទ “ខ្ញុំ​ខ្លាច​ហើយ​លុយ” បាន​សម្ដែង​អារម្មណ៍​រំភើប​រីករាយ​ស្រែក​ហ៊ោកញ្ជ្រៀវ​ឡើង​ស្អក​បំពង​ក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខេម បាន​និយាយ​ដោយ​ទឹកមុខ​អំណរ​ថា​ រាល់​​​ពេល​ទំនេរ​ពី​ការ​ច្រៀង ​លោក​តែង​បបួល​មិត្តភ័ក្ដិ​លេង​បាល់​ទាត់​ និង​បាន​បញ្ជាក់​ថា​លោក​ជា​អតីត​កីឡាករ។

 

“បាទ​ ​ពី​មុន​បង គឺជា​កីឡាករ​បាល់ទាត់​មួយ​រូប​ដែរ គឺ​ប្រចាំ​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​ជា​ស្រុក​កំណើត​ខ្ញុំ​តែ​ម្ដង។ តែ​គ្រាន់តែ​ពេល​នោះ​មិន​សូវ​ជា​ល្អ​ដូច​ច្រៀង ទើប​ចាប់​យក​អាជីព​ជា​អ្នក​ចម្រៀង​វិញ​ទៅ (សើច) ”។

 

ការ​ពិត ខេម ​ជា​អតីត​កីឡាករ​បាល់​ទាត់​មួយ​រូប​ដែរ!

 

លោក​បាន​បន្ថែម ជាចុងក្រោយ​ថា​ប្រសិន​បើ​ពេល​​ទំនេរ ហើយ​មាន​ការ​ប្រកួត​បាល់ទាត់ ​គឺលោក​តែង​មក​ផ្ដល់​ការ​គាំទ្រ​ជានិច្ច តែ​បើ​​ទោះ​ជា​មិន​បាន​មក​ទស្សនា​ផ្ទាល់​ក៏​លោក​តែង​មើល​តាម​ទូរស្សន៍ ឬ​តាម​អ៊ីធឺណិត​ជាដើម៕​

 

 

អត្ថបទ៖ទ្រី រ៉ាវី