អាកាសធាតុ​ត្រជាក់ ធ្វើ​ឱ្យ សាន ផានិត ត្រូវ​ប៉ាន់


អាកាសធាតុ​ត្រជាក់ ធ្វើ​ឱ្យ សាន ផានិត ត្រូវ​ប៉ាន់

តារា​ចម្រៀង សាន ផានិត កំពុង​​កាក់កប​មុខ​របរ​លក់​សំលៀកបំពាក់​នៅ​ខេត្ត​មណ្ឌលគិរី ខណៈ​អាកាសធាតុ​មាន​លក្ខណៈ​ខ្លាំង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

 

អាកាសធាតុ​ត្រជាក់ ធ្វើ​ឱ្យ សាន ផានិត ត្រូវ​ប៉ាន់

 

“ទីនេះ​ត្រជាក់​ណាស់ ប្រពន្ធ​កូន​ទៅ​ភ្នំពេញ​អស់​ហើយ លក់​ដាច់​ច្រើន ឥលូវ​រវល់​ណាស់”។ សាន ផានិត ថ្លែង​មក​កាន់ Sabay មុន​នេះ។ តារា​ចម្រៀង​រូប​នេះ​បន្ត​ថា ដោយ​សារ​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​អ្នក​រស់នៅ​ខេត្ត លោក​បាន​សម្រេច​ចិត្ត​ពង្រីក​ហាង​កាន់​តែ​ធំ​ជាង​មុន ដើម្បី​អាច​ផ្ទុក​ទំនិញ​កាន់​តែ​ច្រើន។

 

ទោះ​បី​ជា​យ៉ាង​ណា ប្រភព​ដដែល​បញ្ជាក់​ថា មុខ​របរ​ផ្សេង​ទៀត​ក៏​កំពុង​រីក​ដុះដាល​ជា​បន្តបន្ទាប់​ផង​ដែរ ដែល​អាច​ឱ្យ​លោក​មាន​លទ្ធភាព​ទិញ​ដី​ទុក​ជា​ហូរហែ​នៅ​តំបន់​ខាង​លើ​នេះ៕

 

អាកាសធាតុ​ត្រជាក់ ធ្វើ​ឱ្យ សាន ផានិត ត្រូវ​ប៉ាន់

 

អាកាសធាតុ​ត្រជាក់ ធ្វើ​ឱ្យ សាន ផានិត ត្រូវ​ប៉ាន់

 

អត្ថបទ៖ សំ ជំនាញ