​ដឹង​ទេ​ថា​ De5nite ចំណាយ​ប៉ុន្មាន​លើ​ Fashion នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ Show Off ?


​ដឹង​ទេ​ថា​ De5nite ចំណាយ​ប៉ុន្មាន​លើ​ Fashion នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ Show Off ?

លោក ឌីយ៉ាម៉ង់ ​ ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​៥នាក់ នៃ​​ក្រុម​ De5nite បាន​ថ្លែង​មក​កាន់​ Sabay ថា ​សំលៀក​បំពាក់​ដែល​ពួក​គេ​បាន​ស្លៀក​នៅ​​តន្ត្រី​ Show Off កន្លង​ទៅ​ថ្មីៗ​នោះ​ គឺ​បាន​ត្រៀម​យ៉ាង​ពិសេស​។
 

ប្រិយមិត្ត​របស់​​Sabay​ចង់​ដឹង​ទេ​ថា​តម្លៃ​សំលៀក​បំពាក់​ក្រុម​នេះ​ចំណាយ​អស់​ប៉ុន្មាន​ដែរ​ទៅ​?

 
​ដឹង​ទេ​ថា​ De5nite ចំណាយ​ប៉ុន្មាន​លើ​ Fashion នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ Show Off ?

 

លោក ឌីយ៉ាម៉ង់ ​ បាន​ឲ្យដឹង​ថា ក្រុម​របស់​លោក​បាន​ចំណាយ​ប្រាក់​ប្រហែល​ជាង ១ ០០០ ដុល្លារ សម្រាប់​កុម្ម៉ង់​ទិញ​អាវ​ពី​ក្រៅ​ប្រទេស។ “បើ​គិត​ៗ​ទៅ​អស់​ច្រើន​គួរ​សម​ដែរ​បង​គ្រាន់​តែ​ស្បែក​ជើង​មួយ​គួរ​មិន​ក្រោម​ ១៥០ ដុល្លារ​អាមេរិក​នោះ​ទេ​ នៅ​អាវ​យឺត​ អាវ​ក្រៅ​ ខោរ​ នឹង​គ្រឿង​លម្អ​ផ្សេងៗ​ទៀត សរុប​ទៅ​អស់​ជាង​ ១ ០០០ ដុល្លារ​អាមេរិក​ដែរ​បង។ បើ​និយាយទៅ​ គឺ​​​ម្នាក់បូក​ទាំង​សំលៀក​បំពាក់ ស្បែក​ជើង និង គ្រឿង​លម្អ​ផ្សេងៗ​ សរុប​ ៣០០ ដុល្លារ”។

 

ឌីយ៉ាម៉ង់ បាន​និយាយ​ទៀត​ថា នៅ​មុន​សម្រេច​ចិត្ត​កុម្ម៉ង់​អាវ​នេះ​​ គឺ​បាន​គិត​​អស់​រយៈ​ពេល​ ពីរ​សប្ដាហ៍។ “ពួក​យើង​បាន​កុម្ម៉ង់​សំលៀក​បំពាក់​ទាំង​នេះ ​មកពី​​ហុងកុង ​នឹង​ សាំងហ្គាពួរ​ លើក​លែង​តែ​ស្បែក​ជើង​ទេ​ដែល​កុម្ម៉ង់​ពី​ អូស្ត្រាលី”។

 
​ដឹង​ទេ​ថា​ De5nite ចំណាយ​ប៉ុន្មាន​លើ​ Fashion នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ Show Off ?

 

“Show Off” ជា​ការ​ប្រ​គុំ​តន្ត្រី​ឯក​រាជ្យ​មួយ​ដើម្បី​លើក​កម្ពស់​ដល់​យុវវ័យ​ដែល​ផលិត​បទ​ចម្រៀង​ Original​ អោយ​មក​ជួបជុំ​គ្នា​ដើម្បី​អោយ​ពួក​គេ​មាន​ឱកាស​​ក្នុង​ការ​បង្ហាញ​នូវ​បទ​ចម្រៀង​ក៏​ដូច​ជា​ Fashion ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ដែរ​៕

 
​ដឹង​ទេ​ថា​ De5nite ចំណាយ​ប៉ុន្មាន​លើ​ Fashion នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ Show Off ?

 

​ដឹង​ទេ​ថា​ De5nite ចំណាយ​ប៉ុន្មាន​លើ​ Fashion នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ Show Off ?

 

​ដឹង​ទេ​ថា​ De5nite ចំណាយ​ប៉ុន្មាន​លើ​ Fashion នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ Show Off ?

 

អត្ថបទ៖ សាម៉ឺឌី