Keyboard ថ្មី​របស់​ Microsoft អាច​វាយ​អក្សរ​ប្រើ​ដៃ​តែ​ម្ខាងបាន​​យ៉ាង​ងាយ​


Keyboard ថ្មី​របស់​ Microsoft អាច​វាយ​អក្សរ​ប្រើ​ដៃ​តែ​ម្ខាងបាន​​យ៉ាង​ងាយ​

ការ​វាយ​អក្សរ​​នៅ​លើ​ទូរសព្ទ​ដោយ​​ប្រើ​ដៃ​​តែ​ម្ខាង​អាច​ជា​រឿង​មួយ​ដែល​ពិបាក​ ប៉ុន្តែ​​ជា​មួយ​នឹង​ Keyboard ថ្មី​របស់​ក្រុមហ៊ុន​ Microsoft ដែល​មក​ដល់​ឆាប់ៗ​នេះ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

 

Keyboard ថ្មី​របស់​ Microsoft អាច​វាយ​អក្សរ​ប្រើ​ដៃ​តែ​ម្ខាងបាន​​យ៉ាង​ងាយ​

 

Keyboard ពិសេស​​នេះ​នឹង​មាន​រាង​ជា​រង្វង់​ ហើយ​ស្ថិត​នៅ​ផ្នែក​ខាង​កៀន​នៃ​អេក្រង់​ទូរសព្ទ​ ដែល​​អ្នក​គ្រាន់​តែ​រង្វិល​ម្រាម​ដៃ​ដើម្បី​វាយ​អក្សរ​ ដោយ​មិន​ចាំបាច់ឈោង​ម្រាមដៃ​​ដើម្បី​វាយអក្សរ​ដូច​ជា​ Keyboard ធម្មតា​ឡើយ។ iPhone អាច​នឹង​ជា​ទូរសព្ទ​ដំបូង​គេ​ដែល​អាច​ប្រើ​ប្រាស់​ Keyboard នេះ​បាន។

 

យ៉ាង​ណា​ក្ដី​ព័ត៌មាន​ខាង​លើ​នេះ​​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ខាង​ក្រុមហ៊ុន​ Microsoft ផ្ទាល់​នៅ​ឡើយ​នោះ​ទេ​ ដោយ​គ្រាន់​តែ​ពាក្យជា​ចចាមអារ៉ាម​មួយ​ដែល​បាន​ផ្សព្វផ្សាយ​តៗ​គ្នា៕​​​​​​

 

ចុច​អាន៖ ហ៊ាន​តែ​ចូល​ទៅ​វិបសាយ​នេះ​នឹង​ធ្វើ​ឲ្យ​​ iPhone ឬ​ iPad អ្នក​​រលត់​ភ្លាម​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheNextWeb​​​​​​​​​​