របាយការណ៍​​​ចំនួន​អ្នក​ស្លាប់និង​​បញ្ហា​​នានា​​​​ នៅ​​​​បណ្ដា​ប្រទេស​​អាស៊ី​ ព្រោះ​អាកាសធាតុ​ត្រជាក់

របាយការណ៍​​​ចំនួន​អ្នក​ស្លាប់និង​​បញ្ហា​​នានា​​​​ នៅ​​​​បណ្ដា​ប្រទេស​​អាស៊ី​ ព្រោះ​អាកាសធាតុ​ត្រជាក់

អាកាស​ធាតុ​​ចុះ​ត្រជាក់​​ក្រោម​សូន្យ​​អង្សា​សេ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ ដែល​​បាន​បង្ក​ឲ្យ​​មាន​មនុស្ស​ស្លាប់ និង​​​ធ្វើ​ឲ្យ​​​ការ​ធ្វើ​ដំណើរ​​មួយ​​ចំនួន​ត្រូវ​កក​ស្ទះ។ ​សេចក្ដី​រាយ​ការណ៍​ពី​​ CNN បាន​បង្ហាញ​ពី ​របាយការណ៍​​ចំនួន​មនុស្ស​ស្លាប់ និង​បញ្ហា​​មួយ​ចំនួន​​បង្ក​ឡើង​ដោយ​អាកាស​ធាតុ​ត្រជាក់​ដូច​ខាង​ក្រោម៖

 

របាយការណ៍​​​ចំនួន​អ្នក​ស្លាប់និង​​បញ្ហា​​នានា​​​​ នៅ​​​​បណ្ដា​ប្រទេស​​អាស៊ី​ ព្រោះ​អាកាសធាតុ​ត្រជាក់
 

​កូរ៉េ​ខាង​ត្បូង

អាកាស​ធាតុ​ត្រជាក់​ បាន​បង្ក​ឲ្យ​​​ជើង​ហោះ​ហើរ​ជាប់​គាំង​ ធ្វើ​​ឲ្យ​អ្នក​ដំណើរ​​ ប្រហែល​ ១៤០០ នាក់​កក​ស្ទះ​​លើ​កោះ Jeju បើ​យោង​តាម​ឲ្យ​ដឹង​ពី ក្រសួង ដែន​ដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹក​ជញ្ជូន​កូរ៉េ​ខាង​ត្បូង។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ទីភ្នាក់ងារ ព័ត៌មាន កូរ៉េ​ខាង​ត្បូង​ យុនហាប់បាន​ឲ្យ​ដឹង​ថា ជើង​ហោះ​ហើរ​នៅ​ព្រលាន​យន្តហោះ នៅ​កោះ Jeju ចាប់​ដំណើរ​ការ​វិញ​ហើយ។

 

ចិន​​​​​​​​​​​​​​​

ប្រភព​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ចិន Xinhua សញ្ញា​ព្រមាន​​​ពី​អាកាស​ធាតុ​ត្រជាក់​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ហើយ​តាម​សេចក្ដី​រាយ​ការណ៍​ចុង​ក្រោយ​ បង្ហាញ​​ថា​មាន​មនុស្ស​​យ៉ាង​តិច​ចំនួន​៤​នាក់​​​​បាន​ស្លាប់។ ភ្នាក់​ងារ​ឧតុនិយម​ជាតិ​ចិន បង្ហាញ​ថា ភាគ​កណ្ដាល និង​ភាគ​ខាង​កើត​ប្រទេស អាកាស​ធាតុ​បាន​ធ្លាក់​ចុះ ដល់ ៦ ទៅ ៨ អង្សាសេ។

 

របាយការណ៍​​​ចំនួន​អ្នក​ស្លាប់និង​​បញ្ហា​​នានា​​​​ នៅ​​​​បណ្ដា​ប្រទេស​​អាស៊ី​ ព្រោះ​អាកាសធាតុ​ត្រជាក់
 

ហុង​កុង

តាំង​​ពី​ថ្ងៃ អាទិត្យ​ សីតុណ្ហភាព​​ជា​មធ្យម​ក្នុង​តំបន់​បាន​ធ្លាក់​ចុះ​ដល់​ចំណុច ៣,៣ អង្សាសេ។ នៅ​តំបន់​ទី​ទួល​ Tai Mo Shan អាកាស​ធាតុ​ចុះ​ដល់ ដក​ ៦ អង្សាសេ។​ តាម​ប្រភព​ព័ត៌មាន​ក្នុង​តំបន់​ មនុស្ស​ ៦៤ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ដោយ​​មិន​អាច​ទ្រាំ​នឹង​ភាព​ត្រជាក់​បាន។

 

តៃវ៉ាន់​​​​

ប្រភព​ព័ត៌មាន តៃវ៉ាន់ CNA ចំនួន​អ្នក​ស្លាប់​ ដោយ​សារ​អាកាសធាតុ​​​ត្រជាក់​ខ្លាំង​​ បាន​កើន​ដល់​ ៨៥នាក់​​ ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ចំណាស់( ជនរងគ្រោះ​អាយុ​ចន្លោះ​ពី ៦៥ ដល់ ៩៣ឆ្នាំ មនុស្ស​២៨នាក់​​​​​​បាន​គាំង​បេះ​ដូង ) គិត​ត្រឹម​​ថ្ងៃ​ចន្ទ​ម្សិល​មិញ។ រហូត​មក​ដល់​ពេល​នេះ​ ​ពុំ​ទាន់​​មាន​សេចក្ដី​រាយ​ការណ៍​​​បន្ថែម​អំពី​ចំនួន​​អ្នក​ស្លាប់​​​​​ទៀត​នៅ​ឡើយ​ទេ។

 

របាយការណ៍​​​ចំនួន​អ្នក​ស្លាប់និង​​បញ្ហា​​នានា​​​​ នៅ​​​​បណ្ដា​ប្រទេស​​អាស៊ី​ ព្រោះ​អាកាសធាតុ​ត្រជាក់

ជប៉ុន​​​​​​​​​

ទី​ភ្នាក់​ងារ​ឧតុនិយម​​ជាតិ​ជប៉ុន បាន​ឲ្យ​ដឹង​ថា​ភាគ​ខាង​​លិច និង​ភាគ​ខាង​ជើង ប្រទេស កំពុង​ធ្លាក់​ព្រិល។ នា​ទី​ក្រុង ណាហ្គាសាគី ដែល​កន្លង​មក​ធ្លាប់​តែ​ខ្សត់​មិន​សូវ​មាន​ព្រិល តែ​ពេល​នេះ​កំពុង​គ្រប​ដណ្តប់​ដោយ​ព្រិល​ទឹកកក​កម្រាស់​​ប្រហែល ១៧ សង់ទីម៉ែត្រ ។ សេចក្ដី​រាយ​ការណ៍​​ចុង​ក្រោយ​ មនុស្ស​​​​ចំនួន​ ៣​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ៕

 

របាយការណ៍​​​ចំនួន​អ្នក​ស្លាប់និង​​បញ្ហា​​នានា​​​​ នៅ​​​​បណ្ដា​ប្រទេស​​អាស៊ី​ ព្រោះ​អាកាសធាតុ​ត្រជាក់
 

ចុចអាន៖ ស្លាប់​ ៨៥នាក់ ​ដោយសារ​ត្រជាក់​គាំង​បេះដូង​​នៅ​តៃវ៉ាន់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN​