និស្សិត​ថៃ​ប្រាប់​ថា​ ស្រលាញ់​ភា​សា​ខ្មែរ

និស្សិត​ថៃ​ប្រាប់​ថា​ ស្រលាញ់​ភា​សា​ខ្មែរ

និស្សិត​ថៃ​ពី​សាកលវិទ្យាល័យ​ស្រ៊ី​ណា​ខា​រីន​វី​រ៉ូត (SWU) បាន​ប្រាប់​ថា ពួក​គេ​ស្រលាញ់​និង​ចូល​ចិត្ត​ភាសាខ្មែរ ព្រម​ទាំង​វប្បធម៌​ខ្លាំង​ណាស់។ ការ​ហាត់​រៀន​ភាសា​ខ្មែរ បើ​ទោះ​ជួប​ការ​លំបាក​ខ្លះ តែ​ពួក​គេ​ស្រលាញ់​ប្រទេស​ខ្មែរ ​វប្បធម៌​និង​ទំនៀម​ទម្លាប់​នេះ។

 

 

និស្សិត​ថៃ​ប្រាប់​ថា​ ស្រលាញ់​ភា​សា​ខ្មែរ

 

និស្សិត​ថៃ​ទាំង​១១​នាក់​បាន​មក​ផ្លាស់​ប្ដូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ដោយ​សិក្សា​លើ​ជំនាញ​ផ្សេង​ៗ​ជា​ភាសា​ខ្មែរ ​រយៈពេល​មួយ​ឆមាស។ ពួក​គេ​ថា បើ​ទោះ​​កម្ពុជា​និង​ថៃ​ជា​ប្រទេស​ភូមិ​ផង​របង​យ៉ាង​ណា តែ​មាន​វប្បធម៌​ខ្លះ​ខុស​គ្នា​មួយ​ចំនួន ដូច្នេះ​ហើយ​ពួក​គេ​ចង់​សិក្សា​ស្វែង​យល់​បន្ថែម ក៏​ដូច​ជា​ចង់​ដក​ស្រង់​បទពិសោធន៍​និង​ហាត់​ភាសា។ ចំណែក​ក្រុម​គ្រួសារ​របស់​ពួកគេ​វិញ តែង​លើក​ទឹក​ចិត្ត​ក្នុង​ការ​សិក្សា​ភាសា​ខ្មែរ​ផង​ដែរ។​
សូម​ទស្សនា​វីដេអូ៖

 

 

 

សូមអាន៖    គន្លឹះ​ ២​យ៉ាង ជួយ​ម្ចាស់​ពាន​វោហារ​សព្ទ​សាធារណៈ​ពិភពលោក​និយាយ​អង់គ្លេស​បាន​ល្អ

 

អត្ថបទ៖ លឹម សុ​នា