សម្ដេចតេជោហ៊ុន សែន អនុញ្ញាតឲ្យលោក ចន ឃើរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន នៅព្រឹកម៉ោង១០ និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោកចន ឃើរី(John Kerry) ចូលរួមសម្ដែង ការគួរសម និងពិភាក្សាការងារ នៅមានវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋមន្រ្ដី។

លោកចន ឃើរី(John Kerry) បានដល់ប្រទេសកម្ពុជា នៅម៉ោង៦ និង៥៥នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ដើម្បីធ្វើទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា។ ជាដំណើរដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២កម្ពុជា-អាមេរិក៕