ឃាត់ខ្លួន ជនសង្ស័យម្នាក់ និងកាំភ្លើង K59 ១ដើម នៅភូមិត្រពាំងឈូក

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានកាំភ្លើង K59 ១ដើម កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ខណៈដែលកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ចុះល្បាតតាមនៅតាមផ្លូវលំ ក្នុងភូមិត្រពាំងឈូក ដែលជាតំបន់សំបូរ ដោយអ្នកលួចសេពគ្រឿងញៀន ស្រាប់តែប្រទះឃើញបុរសម្នាក់កំពុងដើរតាមផ្លូវលំ ក៏មានការសង្ស័យឃាត់ខ្លួន ឆែករកឃើញអាវុធ១ដើម គឺអាវុធខ្លីម៉ាក K59 អាវុធនេះមានលេខសម្គាល់ EX 6415 ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននិងដកហូតកាំភ្លើង ក្នុងកាំភ្លើងនោះមានគ្រាប់តែ១គ្រាប់ទេ ហើយក៏បានដកហូត មានដែកឆាប១ដើម ទូរស័ព្ទដៃចំនួន២គ្រឿង។ តាមការបញ្ជាក់ពី សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា បុរសដែលឃាត់ខ្លួននេះ ឈ្មោះ ឃឹម ចាន់តារារិទ្ធ អាយុ ៣៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ 15 Eo ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បុរសរូបនេះទំនងជាបានអាវុធខ្លីពីអ្នកនៅជាមួយ ហើយអ្នកនៅជាមួយនោះ អាចជាមន្រ្តីនៅអង្គភាពណាមួយ  ឬប្រកបមុខរបរអ្វីដែរ ពីព្រោះបុរសរូបនេះមិនទាន់ឆ្លើយតប នៅពេលសមត្ថកិច្ចសួរនាំ។ បច្ចុប្បន្នបុរសរូបនេះ ត្រូវបានគេបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ចែងតាម នីតិវិធីច្បាប់៕

ឃាត់ខ្លួន ជនសង្ស័យម្នាក់ និងកាំភ្លើង K59 ១ដើម នៅភូមិត្រពាំងឈូក

ឃាត់ខ្លួន ជនសង្ស័យម្នាក់ និងកាំភ្លើង K59 ១ដើម នៅភូមិត្រពាំងឈូក