យន្តហោះ​ថ្ងៃ​អនាគត ​ជិះ​​ពី​អាមេរិក​មក​កម្ពុជា​ តែ​ជាង​៤០​នាទី​​​


យន្តហោះ​ថ្ងៃ​អនាគត ​ជិះ​​ពី​អាមេរិក​មក​កម្ពុជា​ តែ​ជាង​៤០​នាទី​​​

​​វិស្វករ​សញ្ជាតិ​កាណាដា​​លោក​ Charles Bombadier ​បាន​បង្ហាញ​គំរូ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​សម្រាប់​ថ្ងៃ​អនាគត​ ដែល​មាន​ល្បឿន​លឿន​ហួស​​ការ​ស្មាន។

 

យន្តហោះ​ថ្ងៃ​អនាគត ​ជិះ​​ពី​អាមេរិក​មក​កម្ពុជា​ តែ​ជាង​៤០​នាទី​​​

 

គំរូ​យន្តហោះ​ចុង​ក្រោយ​បង្អស់​របស់​លោក​ Charles មួយ​នេះ​​មាន​ឈ្មោះ​ថា​ “Antipode” ដែល​វា​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ចំនួន​១០​នាក់​ និង​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ប្រមាណ​ ២០០០០​គ.ម​ ក្រោម​រយៈ​ពេល​មួយ​ម៉ោង។ នេះ​មាន​ន័យ​ថា​យន្តហោះ​អនាគត​ “Antipode” នឹង​ចំណាយ​ពេល​ប្រមាណ​៤០​នាទី​ប៉ុណ្ណោះ​ ប្រសិន​បើ​បើក​​ចេញ​ពី​ទីក្រុង​ញ៉ូវយក​ សហរដ្ឋអាមេរិក​ សំដៅ​មក​កាន់​ប្រទេស​កម្ពុជា​ដែល​មាន​រយៈ​ចម្ងាយ​ប្រមាណ​ ១៤០០០គ.ម នោះ។

 

យន្តហោះ​ថ្ងៃ​អនាគត ​ជិះ​​ពី​អាមេរិក​មក​កម្ពុជា​ តែ​ជាង​៤០​នាទី​​​

 

យន្តហោះ​នេះ​មាន​លក្ខណៈ​ពិសេស​ដោយ​វា​អាច​ហោះ​ចេញ​ពី​តំបន់​ដី​គោក​ណា​មួយ​ដោយ​ប្រើ​ប្រាស់​​ថាមពល​គ្រាប់​រ៉ុកកែត​ ដែល​គ្រាប់​រ៉ុកកែត​នោះ​គឺ​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន។ គ្រាប់​រ៉ុកកែត​នឹង​ត្រូវ​ភ្ជាប់​នឹង​ស្លាប​យន្តហោះ​ដើម្បី​​ផ្ដល់​​កម្លាំង​រុញ​ច្រាន​គ្រប់​គ្រាន់ ​អាច​ឲ្យ​យន្តហោះ​ហោះ​ដល់​កម្ពស់​១២​គ.ម​ និង​បង្កើន​សន្ទុះ​ល្បឿន​ដល់​១២៣៥​គ.ម​​/ម៉ នៅ​រយៈ​ពេល​ដ៏​ខ្លី។

 

យន្តហោះ​ថ្ងៃ​អនាគត ​ជិះ​​ពី​អាមេរិក​មក​កម្ពុជា​ តែ​ជាង​៤០​នាទី​​​

 

នៅ​ពេល​បង្កើន​ល្បឿន​ដល់​១២៣៥​គ.ម​​/ម៉​ ​ហើយ​ ប្រព័ន្ធ​កុំព្យូទ័រ​នឹង​ធ្វើ​ការ​បញ្ឆេះ​ ម៉ាស៊ីន​ល្បឿន​លឿន​ផុត​លេខ​របស់​យន្តហោះ​ ដើម្បី​បង្កើន​ល្បឿន​ដល់​២៨៩០០​គ.ម/ម៉ ដែល​លឿន​ជាង​ល្បឿន​នៃ​សំឡេង​២៤​ដង។ ស្លាប​ទាំង​គូ​របស់​យន្តហោះ​នឹង​​មាន​កម្លាំង​ទ្រទ្រង់​គ្រប់​គ្រាន់​សម្រាប់​ហោះ​សំកាំង​ និង​ធ្វើ​ការ​ចុះ​ចត​នៅ​លើ​​ផ្លូវ​យន្តហោះ​ដែល​មាន​ប្រវែង​១,៨​គ.ម។

 

យន្តហោះ​ថ្ងៃ​អនាគត ​ជិះ​​ពី​អាមេរិក​មក​កម្ពុជា​ តែ​ជាង​៤០​នាទី​​​

 

យន្តហោះ​ថ្ងៃ​អនាគត ​ជិះ​​ពី​អាមេរិក​មក​កម្ពុជា​ តែ​ជាង​៤០​នាទី​​​

 

គួរ​រំលឹក​ថា​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ​វិស្វករ​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​យន្តហោះ​គំរូ​ល្បឿន​លឿន​មួយ​ប្រភេទ​ ដែល​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង៕​​​​
​​​​​​

ចុច​អាន៖ ឧទ្ធម្ភាគចក្រ​​​​ប្រធានាធិបតី​អាមេរិក​ ពិសេស​គ្មាន​ពីរ​លើ​លោក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​