បុរស​បង្ករ​គ្រោះថ្នាក់​ចរាច​ណ៍ បណ្តាលឱ្យ​ស្លាប់​មួយ​គ្រួសារ​ត្រូវបាន​វែកមុខ​

Doliprane TVC

​បាត់ដំបង : នៅ​រសៀល​ថ្ងៃទី ១៩ មករា ២០១៦ នេះ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជូន​អ្នកបើកបរ​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស ៣ នាក់ ឪពុក ម្តាយ និង កូនស្រី ស្លាប់​ក្នុង​ថ្លុកឈាម​កន្លងមក​នោះ មកកាន់​តុលាការ​ហើយ ។​

បុរស​បង្ករ​គ្រោះថ្នាក់​ចរាច​ណ៍ បណ្តាលឱ្យ​ស្លាប់​មួយ​គ្រួសារ​ត្រូវបាន​វែកមុខ​

​សូម​រំឭកថា កាលពីរ​វេលា​ម៉ោង ៤ និង ១០ នាទី ថ្ងៃទី ១៧ ខែមករា​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​កូរ៉ូឡា​ចង្កូត​ស្តាំ ពាក់​ផ្លាកលេខ បាត់ដំបង 2A2331 បាន​បុក​ម៉ូតូ​ទ្រី​ម C-125 ពាក់​ស្លាក​លេខ 1D3650 ជិះ​ឌុប​គ្នា​ប្រុស​-​ស្រី​បីនាក់ គឺ​ឪពុក ម្តាយ និង កូនស្រី បណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ទាំងអស់គ្នា ត្រង់ចំនុច​ភូមិ​គោក​ពន្លៃ សង្កាត់​ឪម៉ាល់ ក្រុង​បាត់ដំបង ។​

បុរស​បង្ករ​គ្រោះថ្នាក់​ចរាច​ណ៍ បណ្តាលឱ្យ​ស្លាប់​មួយ​គ្រួសារ​ត្រូវបាន​វែកមុខ​

​ម៉ូតូ​រងគ្រោះ​បានធ្វើ​ដំណើរ​ទិស​ផ្ទុយគ្នា​ជាមួយ​រថយន្ត គឺ​ពី​កើ​តទៅ​លិច ដល់​ចំណុចកើតហេតុ​ខាងលើរថយន្ត​បើក​ពី​លិចទៅ​កើត បាន​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​នៅខាងមុខ ក៏​វ៉ា​ក់​អើ​នឹង​ម៉ូតូ​រួច​ក៏​បុក​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ​តែម្តង ។ ម៉ូតូ​រួញ​ខាងមុខ ឯ​រថយន្ត​ក៏​ខ្ទេច​ខាងមុខ​ដូចគ្នា ចំណែក​មនុស្ស​ខ្លះ​បាក់ករ ខ្លះ​បាក់ដៃ​បាក់ជើង​ខ្ទេច​… ស្លាប់​ក្មុង​ថ្លុកឈាម​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ។ ចំណែក​តៃកុង​រថយន្ត​ខាងលើ​បាន​រត់​គេចខ្លួនបាត់ ។​

បុរស​បង្ករ​គ្រោះថ្នាក់​ចរាច​ណ៍ បណ្តាលឱ្យ​ស្លាប់​មួយ​គ្រួសារ​ត្រូវបាន​វែកមុខ​

​លោក ម៉ែន បូរី នាយផ្នែក​ដោះស្រាយបាន​ប្រាប់ថា ក្រោយ​កើ​តុ​ហេតុ ភាគី​ខាង​រថយន្ត​បង្ក​បាន​រត់គេចខ្លួន ភ្លាមនោះ​ខាង​សមត្ថកិច្ច​បាន​ដុតដៃដុតជើង​តាម​ស្រាវជ្រាវ​រក ទើប​ចាប់​អ្នកបើករថយន្ត​បង្ក​បាន​នៅ​ថ្ងៃទី ១៨ ខែមករា គឺ​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ធានា​គារ​ហត្ថា​កសិករ ក្រុង​បាត់ដំបង ។ អ្នកបើករថយន្ត​បង្ក​ខាងលើ​មានឈ្មោះ ផល ថា​ណា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ហើយ​ពេលនេះ​តុលាការ​កំពុង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕ ( ប្រភព : TV5 )

បុរស​បង្ករ​គ្រោះថ្នាក់​ចរាច​ណ៍ បណ្តាលឱ្យ​ស្លាប់​មួយ​គ្រួសារ​ត្រូវបាន​វែកមុខ​