ប្រវត្តិ​ស្នេហ៍ និង ជីវិត​ពិត​របស់​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ឆៃ អ៊ី​ង​វេន​

Doliprane TVC

លោកស្រី ឆៃ អ៊ី​ង​វេន ប្រធាន​គណៈបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ដែល​ទើបតែ​ឈ្នះ ការបោះឆ្នោត​កាលពី​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ​ថ្មីៗ​ នេះ​បាន​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​តៃវ៉ាន់ ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១ ៩៤៩ មក ។​ខាងក្រោម​នេះ​ជា​ជីវិត​ពិត និង​ប្រវត្តិ​ស្នេហា​របស់លោក​ស្រី ឆៃ អ៊ី​ង​វេន ៖

​លោកស្រី ឆៃ អ៊ី​ង​វេន កើត​ក្នុង​រាសីចក្រ​កញ្ញា​រាសី ។ មាន​ឈាម​ប្រភេទ O ។ ឪពុក​ឈ្មោះ ឆៃ ជា​សឹង ដែល​ពីមុន​ជា​យន្តការី​ជួសជុល​យន្តហោះ ។ តែ​ក្រោយមក​បើក​យាន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត ដោយ​ដើមទុន​ខ្លួនឯង​ផ្ទាល់ និង​ជា​ក្រុមគ្រួសារ​មួយ​មាន​ទ្រព្យធន​ធូរធា ។​​លោកស្រី ឆៃ បាន​រំលឹកថា តាំងតែ​ពី​នៅ​រៀន​ថ្នាក់បឋមសិក្សា​ដល់​មហាវិទ្យាល័យ គឺ​លោកស្រី​មិន ដែល​បាន​បរិភោគ​ចំណីចំណុក​នៅ​ខាងក្រៅ​ផ្ទះ​ឡើយ ។ ជា​រៀងរាល់ថ្ងៃ គឺមាន​អ្នក​ម្តាយ​ជា​អ្នកធ្វើ​ម្ហូប អាហារ ។ កាល​នៅ​រៀនមហាវិទ្យាល័យ ដោយសារតែ​ផ្ទះ​នៅលើ​ភ្នំ​យ៉ាង​មីង​សាន់ និង​ដើម្បី​សុវត្ថិភាព​ផង នោះ ឪពុកម្តាយ​សម្រេចចិត្ត​ទិញ​រថយន្ត​មួយគ្រឿង​សម្រាប់​ឲ្យ​លោកស្រី​ជិះ​ទៅ​រៀន។​

ប្រវត្តិ​ស្នេហ៍ និង ជីវិត​ពិត​របស់​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ឆៃ អ៊ី​ង​វេន​

​កាលណោះ​មិនសូវមាន​និស្សិត​ច្រើន​ទេ​ដែលមាន​រថយន្ត​ផ្ទាល់ខ្លួន​ជិះ​ទៅ​រៀន ដូច្នេះ​លោកស្រី មាន អារម្មណ៍​ថា ពិត​ជាមាន​សេចក្តីសុខ​ខ្លាំងណាស់ ព្រោះ​កាលបើ​រថយន្ត​មាន​បញ្ហា​អ្វី​កើតឡើង គឺ​មកដល់​ផ្ទះ មាន​ជាង​ជួសជុល​ឲ្យ​ស្រាប់ ដោយ​មិនចាំបាច់​ចំណាយលុយ​កាក់​ឡើយ ។​ ចំពោះ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ គឺ​អ្នកស្រី​រក្សា​នូវ​របៀបរបប​រស់នៅ​បែប​ខ្លួនឯង​ផ្ទាល់ ។ លោកស្រី ចូលចិត្ត​ស្រា​ទំពាំងបាយជូរ​ម៉ាក​ល្បីៗ ។ ចូលចិត្ត​បើករថយន្ត​ប្រណាំង និង​ចូលចិត្ត​ពាក់​ស្បែកជើង​ម៉ាក Prada ។
​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​បែបនេះ តើ​មាន​បុរស​ប្រភេទ​ណាខ្លះ​អាចធ្វើ​ជា​ម្ចាស់​ស្នេហ៍​បាន​? ប៉ុន្តែ​តាមពិត ទៅ​រហូត​មកទល់ពេលនេះ​លោកស្រី​មាន​វ័យ​ជាង ៥០ ឆ្នាំ​ទៅហើយនោះ គឺជា​ក្រមុំចាស់​មិនទាន់បាន​រៀប ការ​នៅឡើយ​ទេ ។​

ប្រវត្តិ​ស្នេហ៍ និង ជីវិត​ពិត​របស់​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ឆៃ អ៊ី​ង​វេន​

​គួរ​រំលឹក​ផងដែរ​ថា កាល​លោកស្រី​នៅ​ជា​និស្សិត​ផ្នែក​ច្បាប់​នៃ​មហាវិទ្យាល័យ ក៏មាន​និស្សិត​ប្រុស រួម​ថ្នាក់​ជាមួយគ្នា​ជាច្រើន​នាក់​តាម​ចោមរោម​សុំ​ស្នេហ៍​ពី​លោកស្រី​ដែរ ជាពិសេស គឺ​និស្សិត​ប្រុស​ម្នាក់ ឈ្មោះ ឈី​វ​ហួង​ឈន់ បច្ចុបន្ន​ជា​មេធាវី ដែល​សក្តិសម​ធ្វើជា​ម្ចាស់​ចិត្ត​របស់​លោកស្រី​ដោយ​កាលណោះ លោក​មេធាវី​រូបនេះ​ជា​និស្សិត​មាន​អត្តចរិត​ស្លូតបូត​ស្រគត់ស្រគុំ ។ មាន​រូបរាង​ស្រស់​សង្ហារ​ស្រដៀង​គ្នា ទៅនឹង​តារា​សម្តែង​កូរ៉េ​លោក បេ​យ៉ុង​ជុន​ហើយ​ដែលជា​តារា​សម្តែង​ជា​និមិត្តរូប​របស់លោក​ស្រី​ផងដែរ ។​បើតាម​ព័ត៌មាន​ចចាមអារ៉ាម​ចេញពី​និស្សិត​រួម​ថ្នាក់​ម្នាក់​បាន​ឲ្យ​ដឹងថា កាលណោះ​ម្តាយ​របស់​លោកស្រី ឆៃ​មាន ការពេញចិត្ត​លើ​លោក​មេធាវី​រូបនោះ ។ រីឯ​លោកស្រី ឆៃ ក៏​ប្រហែលជា​ពេញចិត្ត​ដែរ ប៉ុន្តែ​ក្រោយ មក​ដោយសារតែ​មមាញឹក​ក្នុង​កិច្ចការងារ​រៀងៗ ​ខ្លួន​ទើប​ផ្តាច់ទំនាក់ទំនង​គ្នា ហើយ​សព្វថ្ងៃនេះ​ពី​ចំណង ស្នេហា​បាន​ក្លាយជា​មិត្តភក្តិ​ដ៏​ស្និទ្ធស្នាល​វិញ ៕ គ ឡេង​ ​
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

ប្រវត្តិ​ស្នេហ៍ និង ជីវិត​ពិត​របស់​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ឆៃ អ៊ី​ង​វេន​

ប្រវត្តិ​ស្នេហ៍ និង ជីវិត​ពិត​របស់​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ឆៃ អ៊ី​ង​វេន​