ស្រោច​ព្រះ​សុគន្ធវារី សម្តេច​សង្ឃ​ទេព វង្ស ដើម្បី​ចម្រើន​ព្រះជន្ម​យាង​ចូល​៨៥ ព្រះវស្សា​

ភ្នំពេញ: ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​ក្រោម​ឱវាទ​បាន​នាំយក​បច្ច័យ ទេយ្យទាន និង​ថវិកា ទៅ​ចូលរួម ពិធីបុណ្យ​ចម្រើន​អាយុវឌ្ឍន​មង្គល និង​ពិធី​ស្រោច​ព្រះ​សុគន្ធវារី ថ្វាយ​ចំពោះ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចម្រើន​ព្រះ​ជន្មាយុ​៨៤ ព្រះវស្សា​យាង​ចូល​៨៥ ព្រះវស្សា​របស់​ព្រះអង្គ​កាល​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ ។​

​ប្រពៃណី​ស្រោច​សុគន្ធវារី​នេះ កើតមាន​តាំងពី​សម័យ​ពុទ្ធកាល​មកម្ល៉េះ ហើយ​មរតក​វប្បធម៌ ដែល​បាន​សាយភាយ​ផ្សព្វផ្សាយ ចូលដល់​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​មហាសាគរ​ប៉ាស៊ីហ្វិក និង​មួយផ្នែកធំ​ទៀត​នៃ​ពិភពលោក ។ ពិធី​ស្រោចស្រព​សុគន្ធវារី ដែល​យើង​កំពុង​ធ្វើ​នាពេលនេះ ពិតជា​សមស្រប​ទៅនឹង​គន្លង ប្រពៃណី​សាសនា ដែល​ដូនតា​ខ្មែរ​បាន​ប្រតិ​ប​ត្ដិ ហើយ​នៅតែ​បន្ដ​អនុវត្ដ​ដល់​សព្វថ្ងៃ ហើយ​ប្រពៃណី​បុណ្យ​ដ៏​ប្រសើរ​នេះ មិន​តែ​រាស្ដ្រ​ប៉ុណ្ណោះ​ទេ​ដែល​ធ្វើ សូម្បីតែ​ព្រះមហាក្សត្រ​ម្ចាស់ផែនដី ក៏​ព្រះអង្គ​តែងតែ​ប្រារព្វ​ពិធី​របៀបនេះ តាំងតែ​ពី​បឋម​វង្ស ទុតិយ​វង្ស ត​តិ​យ​វង្ស​ដរាប​រហូតដល់​បច្ចុប្បន្ន​។​

​នាឱកាស​នោះ​ផងដែរ លោកស្រី​ក៏បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ដល់​ព្រះមហាក្សត្រ ព្រះមហាក្សត្រី មុនិនាថ សីហនុ និង​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​ថ្នាក់ដឹកនាំ​រាជ​រដ្ឋ​ភិ​បាល ព្រឹទ្ធសភា រដ្ឋសភា ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំ​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ​ចម្រើន អាយុ​យឿន​យូរ ប្រកប​កិច្ច​អ្វី​សូម​ឲ្យ​បាន​ដូច​ក្តី​ប្រាថ្នា និង​ជួប​ពុទ្ធពរ​ទាំង​បួន​ប្រការ ៕​