K5 Note ស្មាតហ្វូនថ្មីរបស់ Lenovo ដែលប្រកបដោយសមត្ថភាព

K5 Note ស្មាតហ្វូនថ្មីរបស់ Lenovo ដែលប្រកបដោយសមត្ថភាព

K5 Note ជាស្មាតហ្វូនថ្មីមួយរបស់ក្រុមហ៊ុន Lenovo ដែលមានរូបរាងស្រដៀងទៅនឹងស្មាតហ្វូនរបស់ Huawei ដែរ បើនិយាយអំពីលក្ខណៈ របស់ស្មាតហ្វូន K5 Note នេះ គឺមិនជាចាញ់ស្មាតហ្វូនទំនើបៗដ៏ទៃទៀតដែរ ស្មាតហ្វូននេះមានរូបរាងដ៏សាមញ្ញ ស្តើង រឹងមាំ មានអេក្រង់ទំហំ 5.5 អ៊ីញ ប្រភេទ LTPS IPS LCD capacitive ជាមួយកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល អាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ម៉ត់ល្អ ត្រជាក់ភ្នែក ។ K5 Note បានបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 មេហ្កាភិចសែល អមជាមួយ LED Flash 2 គ្រាប់ជាប់គ្នា ដែលអាចថតរូបបាន យ៉ាងច្បាស់ម៉ត់ល្អ ព្រមទាំងមានទាំងមានទំហំធំ រីឯកាមេរ៉ាមុខមានទំហំ 8 មេហ្គាភិចសែល ។ ស្មាតហ្វូននេះមានមេម៉ូរីម៉ាស៊ីនទំហំ 16 ជីកាបៃ សំរាប់ផ្ទុកឯកសារ ហើយអាចបន្ថែមមេម៉ូរីកាតបានដល់ទៅទំហំ 128 ជីកាបៃទៀត និងមានរ៉េមទំហំ 2 ជីកាបៃ, វាប្រើបន្ទះឈីប Mediatek MT6755 Helio P10 ជាមួយនឹងស៊ីភីយូ Octa-core 1.8 GHz Cortex-A53 ដែលអាចអោយយើងដោនឡូតហ្គេម កម្មវិធី បានយ៉ាងលឿន ទាន់ចិត្ត ថែមទាំងលេងហ្គេមអនឡាញ ហ្គេមធំៗ និងបើកកម្មវិធីផ្សេងៗ បានយ៉ាងរលូនផងដែរ ។ K5 Note ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1 (Lollipop), មានថាមពលថ្មទំហំ 3500 មីលីអំពែ និងមានពីរព៌ណសំរាប់ជ្រើសរើស ព៌ណប្រាក់ និងព៌ណមាស ។

K5 Note ស្មាតហ្វូនថ្មីរបស់ Lenovo ដែលប្រកបដោយសមត្ថភាព

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches (1080 x 1920 pixels)
  • បន្ទះឈីប : Mediatek MT6755 Helio P10
  • CPU : Octa-core 1.8 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, dual-LED (dual tone) flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម : Non-removable Li-Po 3500 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : Silver, Gold

K5 Note ស្មាតហ្វូនថ្មីរបស់ Lenovo ដែលប្រកបដោយសមត្ថភាព

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus K5 Note ស្មាតហ្វូនថ្មីរបស់ Lenovo ដែលប្រកបដោយសមត្ថភាព
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com K5 Note ស្មាតហ្វូនថ្មីរបស់ Lenovo ដែលប្រកបដោយសមត្ថភាព

ចុះថ្ងៃទី26 ខែមករា ឆ្នាំ 2016 ម៉ោង 11:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ