ដំណឹង​ល្អ!​ ស៊ីម៉ាក់​​ សម្រេច​ចូល​លេង ​លីគ និង Hun Sen Cup 2016 វិញហើយ​

ដំណឹង​ល្អ!​ ស៊ីម៉ាក់​​ សម្រេច​ចូល​លេង ​លីគ និង Hun Sen Cup 2016 វិញហើយ​

​ក្លឹប​បាល់​ទាត់​មជ្ឈមណ្ឌល​​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) ​បាន​ចម្រេច​ចូល​​រួម​ប្រកួត​​ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា និងពាន​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦​វិញ​ហើយ បន្ទាប់​ពី​ប្រកាស​ដក​ខ្លួន​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ដោយ​សារ​ខ្វះ​ហិរញ្ញវត្ថុ។

 ដំណឹង​ល្អ!​ ស៊ីម៉ាក់​​ សម្រេច​ចូល​លេង ​លីគ និង Hun Sen Cup 2016  វិញហើយ​ដំណឹង​ល្អ!​ ស៊ីម៉ាក់​​ សម្រេច​ចូល​លេង ​លីគ និង Hun Sen Cup 2016  វិញហើយ​

ក្រុម​បាល់​ទាត់​ស៊ីម៉ាក់​(រូប​ថត៖ ស៊ីម៉ាក់)

 

​លោក មូន វាសនា អគ្គលេខាធិការ​​ក្លឹប​បាល់ទាត់​ស៊ីម៉ាក់​បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​មិញ​នេះ​ ឯក​ឧត្ដម​ ហេង រតនា ប្រធាន​ក្លឹប​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​លីគ​កំពូល​កម្ពុជា និង Hun Sen Cup 2016 ​វិញហើយ​។ ​បន្ទាប់​ពី​មាន​ដំណឹង​ពី​ក្រុម​ហ៊ុន​របស់​ប្រទេស​ជប៉ុន​ថា​ នឹង​ជួយ​ឧបត្ថម្ភ​​ក្រុម​នេះ។

 

​លោក​បន្ត​ថា ពេល​នេះ​ក្រុម​ការ​ងារ​របស់​លោក​កំពុង​រៀប​ចំ​​ឯក​សារ​​ដើម្បី​ដាក់​ទៅ​​សហព័ន្ធ​​កីឡា​បាល់​ទាត់​​កម្ពុជា​ល្ងាច​​ថ្ងៃ​ទី​២៦​ ខែ​មករា នេះ​ ដើម្បី​សុំ​ចូល​លេង​លីគ​កំពូល​កម្ពុជា និង​ Hun Sun Cup 2016 វិញ​៕

 

-ចុចអាន៖ ទៀត​ហើយ ក្លឹប​ស៊ីម៉ាក់ ​សម្រេច​ដក​ខ្លួន​ចេញ​ពី​លីគ​កំពូល​កម្ពុជា​

 

ដំណឹង​ល្អ!​ ស៊ីម៉ាក់​​ សម្រេច​ចូល​លេង ​លីគ និង Hun Sen Cup 2016  វិញហើយ​

អត្ថបទ​ ៖ ស្រី សុវណ្ណដារ៉ា ​​